ភ្នំពេញ៖ ប្រជាប្រិយភាពរបស់តារាចម្រៀង កញ្ញាឱក សុគន្ធកញ្ញា កាន់តែលេចធ្លោខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ ដែលមានអ្នកគាំទ្រជាច្រើនស្រលាញ់ពេញចិត្ត រីឯអ្នកសិល្បៈដូចគ្នាក៏តែងតែសរសើរ និងពេញចិត្តដល់នាង ចំពោះអត្តចរិតដ៏គួរឲ្យគោរពរបស់នាងផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែកេរ្តិ៍ឈ្មោះល្បីល្បាញ ចរិតគួរឲ្យគោរពរបស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកសិល្បៈមួយចំនួនពេញចិត្ត ចង់ឡើងច្រៀង និងធ្វើការរួមគ្នាជាមួយនឹងនាងខ្លាំងតែម្តង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបសង្ហា នីកូ បានឡើងច្រៀងជាមួយនឹង តារាចម្រៀងរូបនេះជាលើកដំបូង យ៉ាងកក្រើកឆាក ធ្វើឲ្យអ្នកគាំទ្ររំភើបជំនួសគ្រប់គ្នា។

ដោយក្នុងនោះអ្នកទាំង២បានឡើងបកស្រាយ ជាមួយនឹងបទ«រស់ជាខ្លួនឯង» ជាមួយគ្នាយ៉ាងពីរោះ និងស៊ីចង្វាក់គ្នា។ តែអ្វីដែលកាន់តែពិសេសនោះគឺ តារាប្រុសរូបនេះបានបង្ហាញអារម្មណ៍ រំភើបយ៉ាងខ្លាំងដែលបានច្រៀង ជាមួយអាយដលរបស់ខ្លួន នៅលើឆាកតែមួយបែបនេះ។

លើសពីនេះទៅទៀត កញ្ញា សុគន្ធកញ្ញា ក៏បានបង្ហើបពីទំនាក់ទំនង យ៉ាងស្និទ្ធស្នាលរវាងតារាប្រុសនេះ យ៉ាងដូច្នោះថា អ្នកទាំង២បានស្គាល់គ្នា តាំងតែពីក្មេងមកម្ល៉េះ ហើយក៏មានភាពស្និទ្ធស្នាលរវាងគ្រួសារ លោកនីកូ ផងដែរ។ តែដោយសារតែរវល់រៀងខ្លួន ទើបមិនសូវបានទាក់ទងគ្នាច្រើនយ៉ាងដូច្នោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ឱក សុគន្ធកញ្ញា
នីកូ
ឱក សុគន្ធកញ្ញា និងនីកូ ពេលច្រៀងរួមគ្នា
ឱក សុគន្ធកញ្ញា និងនីកូ ពេលច្រៀងរួមគ្នា
ឱក សុគន្ធកញ្ញា និងនីកូ ពេលច្រៀងរួមគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ