ថៃ៖ អាចនិយាយបានថាតាំងពីលោក ប៉ែន ចំរ៉ុង ដែលប្រិយមិត្តជាច្រើនស្គាល់ថាជាតារា សម្ដែងនិងជាពិធីករដ៏មានប្រជាប្រិយ បានបង្ហាញមុខគួដណ្ដឹងរបស់ ខ្លួន ជាសាធារណៈ មកឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំង មិនចាញ់មិនជាងគូស្នេហ៍ដទៃនោះទេ ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់តារាពហុ ជំនាញ ដ៏មានសមត្ថភាពរូបនេះ បានបង្ហោះរូបភាពជាច្រើន ជាមួយនឹង គូដណ្ដឹងរបស់ ខ្លូននៅលើទឹកដីប្រទេស ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមែនទែន បណ្ដាអ្នកគាំទ្ររបស់ លោក។

ក្នុងរូបភាពនោះផងដែរ តារាសម្ដែង និងជាពិធីករ លោក ប៉ែន ចំរ៉ុង ព្រមទាំងកញ្ញា ហ៊ុន ម៉ាណេ ត្រូវជាអនាគតប្រពន្ធនោះ មើលទៅមានភាពផ្អែមល្ហែមជាមួយស្នាមញញឹមពោរពេញទៅ ដោយក្ដីសុខ ខ្លាំងមែនទែន។

យ៉ាងណាមិញ កញ្ញា ហ៊ុន ម៉ាណេ ដែលត្រូវជាអនាគតប្រពន្ធរបស់ លោក ប៉ែន ចំរ៉ុង បានបង្ហោះប្រាប់ថា ពួកគេនឹងរៀបពិធីមង្គលការរបស់ ខ្លួន នៅក្នុងខែក្រោយនេះហើយ៕

លោក ប៉ែន ចំរ៉ុង និង កញ្ញា ហ៊ុន ម៉ាណេ
លោក ប៉ែន ចំរ៉ុង និង កញ្ញា ហ៊ុន ម៉ាណេ
លោក ប៉ែន ចំរ៉ុង និង កញ្ញា ហ៊ុន ម៉ាណេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង