ថៃ៖ ក្រោមអាជីពជាពិធីករ និងតារាសម្ដែង ជាច្រើនឆ្នាំមកនេះ លោក ប៉ែន ចំរ៉ុង ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ពីសំណាក់ ពុក ម៉ែ បងប្អូន ជាមួយនឹងទេពកោសល្យថ្វីមាត់ របស់ខ្លួន គ្រប់ស្រទាប់មហាជនតែម្ដង។ ក្នុងនោះផងដែរ មិនត្រឹមតែការងារសិល្បៈរបស់ លោក ប៉ែន ចំរ៉ុង នោះទេ សូម្បីតែការងារផ្ទាល់ខ្លួន ក៏ត្រូវបានតាមដានពីខ្សែភ្នែក មហាជនមិនរំលងនោះទេ។

ជាក់ស្ដែង នៅមុននេះបន្តិច បើតាមគណនីហ្វេសប៊ុកផ្លួវការរបស់ លោក តាំង គីមសួរ ដែលត្រូវជាមិត្តភ័ក្រ លោក ប៉ែន ចំរ៉ុង នោះបានបង្ហោះរូបភាពមួយសន្លឹក ដែលធ្វើឲ្យបណ្ដាហ្វេនរបស់ ខ្លួន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ក្នុងការបង្ហោះនោះ។

ផ្អែកទៅលើការបង្ហោះនោះផងដែរ លោក តាំង គីមសួរ បានសរសេរថា៖ «អរគុណសម្លាញ់ ប៉ែន ចំរ៉ុង ដែលបង្ខំហើយកំដរមកសុរិនដើម្បីវះសាច់បំពងក វះរួចដឹងតែសម្លេងពីរោះវិញហើយ ខាងផលិតកម្មត្រៀមចាំទាក់ទងឲ្យហើយទៅ» ក្រោយពីឃើញបែបនេះ មានបណ្ដាហ្វេនជាច្រើន លាន់មាត់អាណិតគ្រប់ៗគ្នា បន្ទាប់ពីបានដឹងថា លោក មានជំងឺ ដុះសាច់បំពង់ក និងត្រូវវះកាត់ ក្នុងប្រទេស ថៃ៕

ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង និង តាំង គីមសួរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង