ភ្នំពេញ៖ ទោះបីជាបច្ចុប្បន្ននេះមានតារាចម្រៀងតារាសម្តែងថ្មីៗជាច្រើនដួងបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈជាបន្តបន្ទាប់កពិតមែន ប៉ុន្តែសម្រាប់ប្រជាប្រិយភាពរបស់តារាជើងចាស់ក៏នៅតែមានសន្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ។

ជាក់ស្តែងតារាចម្រៀង និងតារាសម្តែងជើងចាស់ ដែលមានទឹកដមសម្លេងពីរោះក្រអួនក្រអៅអ្នកនាង ឈួន សុវណ្ណឆៃ នៅតែរក្សាបាននូវការគាំទ្រជានិច្ចពីសំណាក់ទស្សនិកជនទោះបីជាពេលនេះអ្នកនាងមានវ័យកាន់តែជ្រេ និងបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយក៏ដោយ។

ដោយកាលពីពេលថ្មីៗនេះតារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ ក៏បានចេញនូវ MV ថ្មីបទចម្រៀងមរតកដើមមួយបទដែលមានចំណងជើងថា «បុរីជូឡុង» ក្រោមការថតផ្តិតយកទេសភាពព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង មើលទៅត្រជាក់ចិត្ត និងត្រជាក់ភ្នែក ព្រមទាំងមានភាពប្លែក និងទាក់ទាក់ទាញយ៉ាងខ្លាំង។

ជាពិសេសជាងនេះទៅទៀតនោះគឺបទចម្រៀង MV ថ្មីរបស់តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ ក៏មានការចូលរួមសម្តែងពីកំពូលតារាជើងចាស់លោក ទេព រិនដារ៉ូ ផងដែរ ដែលជាដៃគូយ៉ាងសាកសមជាមួយគ្នានៅក្នុង MV បទចម្រៀងមួយបទនេះ។

នេះក៏ជាការបង្ហាញពីការនៅតែស្រលាញ់ចូលចិត្តបទចម្រៀងមរតកដើមរបស់អ្នកនាង ឈួន សុវណ្ណឆៃ ផងដែរ ហើយអ្នកនាងក៏នៅតែបន្តកំដរអារម្មណ៍អ្នកគាំទ្រជានិច្ចក្នុងវិស័យសិល្បៈដ៏ល្អផូរផង់មួយនេះ។

តោះចង់ដឹងថា MV បទចម្រៀង «បុរីជូឡុង» ដែលបកស្រាយឡើងវិញដោយអ្នកនាង ឈួន សុវណ្ណឆៃ និងការសម្តែងរួមគ្នាជាមួយនឹងលោក ទេព រិនដារ៉ូ មានទិដ្ឋភាពប្លែក និងគួរឱ្យចាប់អារម្មណ៍ខ្លាំងយ៉ាងណានោះយើងមកទស្សនា MV ដូចខាងក្រោមនេះទាំងអស់គ្នា៖

អ្នកនាង ឈួន សុវណ្ណឆៃ
អ្នកនាង ឈួន សុវណ្ណឆៃ
អ្នកនាង ឈួន សុវណ្ណឆៃ
អ្នកនាង ឈួន សុវណ្ណឆៃ
លោក ទេព រិនដារ៉ូ
អ្នកនាង ឈួន សុវណ្ណឆៃ និងលោក ទេព រិនដារ៉ូ
អ្នកនាង ឈួន សុវណ្ណឆៃ និងលោក ទេព រិនដារ៉ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈួន សុវណ្ណឆៃ