ភ្នំពេញ: ថ្មីៗនេះ តារាកំប្លែងល្បី នាយ តាក់ ស៊ី បានប្រកាសខ្លួនលាឈប់ ពីវិស័យសិល្បៈ ព្រោះតែជំងឺទឹកនោមផ្អែមរបស់លោក មានការប្រែ កាន់តែធ្ងន់ធ្ងរជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះ លោក បានបន្ថែមទៀតផងដែរថា នឹងបួសជារៀងរហូត ដោយយកជីវិតរបស់ខ្លួនពឹងពាក់លើផ្លូវព្រះធម៌ទៅវិញ។

បន្ទាប់ពីមានការលើកឡើងបែបនេះហើយ ធ្វើឲ្យមហាជនមានភាពអាណិតអាសូរដល់ នាយ តាក់ស៊ី ជាខ្លាំង ព្រមទាំងសោកស្ដាយ ដែលនឹងលែងបានឃើញវត្តមាន លោក តាមកញ្ចក់ទូរទស្សន៏ទៀតឡើយ។

អ្វីដែលពិសេស ក្រោយពីលេចលឺដំណឹងបែបនេះហើយ មានគ្រូពេទ្យចិត្តធម៌ម្នាក់ បានបង្ហោះក្នុង គណនីហ្វេសប៊ុកឈ្មោះSom Vireak ថា “ ខ្ញុំស្ម័គ្រចិត្តជួយលោកពូ ដោយមិនគិតថ្លៃ សូមលោកពូ មកជួបខ្ញុំផ្ទាល់ជាមុនសិន កុំទាន់អាលអស់សង្ឃឹម”។ ការលើកឡើងបែបនេះ ប្រាកដជាអាចជួយជម្រុញឲ្យ នាយ តាក់ ស៊ី មានទឹកចិត្តក្នុងការព្យាបាលឡើងវិញជាក់ជាមិនខាន»៕

សារដែល គ្រូពេទ្យចិត្តធម៌​ ជួយ តាក់ស៊ី
នាយ តាក់ ស៊ី
នាយ តាក់ ស៊ី​ និង ភរិយា
គ្រូពេទ្យចិត្តធម៌ Som Vireak
នាយ តាក់ ស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]