កម្សាន្ត៖ បើទោះបីជាឃ្លាតឆ្ងាយពីសកម្មភាពសិល្បៈនៅក្នុងស្រុកក៏ពិតមែន តែសម្រាប់ តារាសម្ដែងស្រី Fan Bingbing នៅតែជាទីចាប់អារម្មណ៍របស់ទស្សនិកជនជាច្រើន ជាពិសេស រាល់ពេលចេញមកបង្ហាញខ្លួនតាមបណ្ដាញសង្គម ក៏ដូចជាការចូលរួមកម្មវិធីផ្សេងៗនៅក្រៅប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ក្រៅពីភាពស្រស់ស្អាតទាក់ទាញរបស់ តារាសម្ដែងស្រីរូបនេះហើយនោះ សូម្បីតែសមាជិកគ្រួសាររបស់នាង ក៏ត្រូវបានហ្វេនៗយកចិត្តទុកដាក់មិនចាញ់គ្នាដែរ ដែលកាលពីថ្មីៗនេះ លោក Fan Tao ដែលជាឪពុករបស់តារាសម្តែង Fan Bingbing ត្រូវបានកោតសរសើរចំពោះរូបរាងរបស់លោក ដែលមើលទៅមានភាពក្មេងជាងវ័យ ខណៈមានអាយុ ៧៤ ឆ្នាំ។

ក្នុងនោះដែរ លោក Fan Tao ដែលជាឪពុករបស់តារាសម្ដែង Fan Bingbing ត្រូវបានទស្សនិកជនចាប់អារម្មណ៍ទៅលើរូបរាងបច្ចុប្បន្ន ព្រមទាំងបានបញ្ចេញមតិថា រូបលោក ពិតមានភាពវ័យក្មេងដែលមិនគួរឱ្យជឿ ខណៈដែលពេលនេះ រូបលោក មានអាយុ ៧៤ ឆ្នាំ ទៅហើយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








