កម្សាន្ត៖ Suri Cruise ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់ តារាសម្ដែងប្រុស លោក Tom Cruise និង Katie Holmes បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលនាង បានបង្ហាញខ្លួន ក្នុងឈុតសម្លៀកបំពាក់យ៉ាងទាន់សម័យ ពេលចេញកម្សាន្តជាមួយមិត្តភក្តិនៅតាមផ្លូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងរូបភាពដែលបានបង្ហាញឡើង Suri Cruise បានតុបតែងខ្លួនបែបយុវវ័យយ៉ាងទាន់សម័យ ដោយស្លៀកពាក់អាវខ្មៅ អាវខូវប៊យខាងក្រៅ និងខោខ្លី ព្រមទាំងពាក់ស្បែកជើងកវែងពណ៌ត្នោត និងមើលទៅមានភាពឆើតឆាយខ្លាំង។

កូនស្រីរបស់តារាសម្ដែងប្រុសរូបនេះ បានលើកសក់ចងឡើង បញ្ចេញមុខទទេគ្មានការតុបតែង បង្អួតសម្រស់ស្រស់ស្អាតធម្មជាតិ ពេលចេញទៅក្រៅ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖















