កម្សាន្ត៖ កាន់តែធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍ បន្ទាប់ពី តារាចម្រៀងស្រី Taylor Swift និង គូស្នេហ៍ លោក Travis Kelce ត្រូវបានគេប្រទះឃើញ កាន់ដៃគ្នា ពេលចេញដំណើរកម្សាន្ត ក្នុងការណាត់ជួបពេលល្ងាចនៅភោជនីយដ្ឋានមួយ ក្នុង Palm Beach កាលពីយប់ថ្ងៃពុធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ វីដេអូមួយ ដែលត្រូវបានចែករំលែកនៅលើ X ដោយអ្នកគាំទ្រ បានបង្ហាញឲ្យឃើញថា គូស្នេហ៍មួយគូនេះ កំពុងធ្វើដំណើរទៅកាន់រថយន្ត SUV ដែលកំពុងរង់ចាំ បន្ទាប់ពី ពួកគេមានភាពរីករាយនឹង អាហារពេលល្ងាចនៅហាងកាហ្វេទំនើបមួយ។

ជាពិសេស ក្រៅពីបានបង្ហាញភាពស្និទ្ធស្នាល ពោរពេញដោយភាពផ្អែមល្ហែមហើយនោះ តារាចម្រៀងស្រី Taylor Swift ថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍ ជាមួយនឹងការលេងស្ទាយ៍តុបតែងខ្លួន ក្នុងឈុតរ៉ូបពណ៌ខ្មៅ ដៃតូចសម្រាប់ការចេញក្រៅ ព្រមទាំងបានធ្វើម៉ូដសក់ពណ៌ទង់ដែងដ៏វែងលើកចងឡើង បង្កើនភាពលេចធ្លោ និងរូបសម្រស់កាន់តែស្រស់ស្អាត ផងដែរ៕
ប្រភព៖ Pagesix
សូមទស្សនារូបភាពខាងក្រោម៖











