កម្សាន្ត៖ កាលពីថ្មីៗនេះ នៅក្នុងកម្មវិធី Dior's Cruise 2026 តារាសម្ដែងស្រី Han So Hee បានទាក់ទាញចំណាប់អារម្មណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ និងទស្សនិកជន ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត បែបស្រទន់របស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាសម្ដែងស្រីកូរ៉េដ៏ល្បីរូបនេះ បានតុបតែងខ្លួន ដោយស្លៀកសម្លៀកបំពាក់ ដែលធ្វើពីសាច់ក្រណាត់ រួមបញ្ចូលគ្នាយ៉ាងឆ្លាតវៃជាមួយស្រទាប់ខាងក្នុង បង្កើតឱ្យមើលទៅគួរឱ្យចង់គយគន់។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា សម្លៀកបំពាក់នេះ មិនមែនជាការរចនាថ្មីនោះទេ ប៉ុន្តែជាផលិតផលចាស់ពីការខូលិកសិន Dior's Spring Summer 2021 ដែលត្រូវបានពាក់ដោយ តារាសម្ដែងស្រីចិន Angelababy នៅក្នុងព្រឹត្តិការណ៍ក្នុងស្រុក។

យ៉ាងណាមិញ បើទោះបីជា មានរឿងចម្រូងចម្រាសផ្ទាល់ខ្លួនក៏ដោយ Han So Hee នៅតែបញ្ចេញពន្លឺ និងទាក់ទាញយ់ាងខ្លាំង នៅក្នុងកម្មវិធីបង្ហាញម៉ូដបារាំង។ រ៉ូបដែលនាងបានស្លៀក មិនត្រឹមតែបញ្ចេញភាពស្រស់ស្អាតទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវរសជាតិសោភ័ណភាពដ៏ស្រស់សស្អាត របស់តារាស្រីរូបនេះទៀតផង។ ការរួមបញ្ចូលគ្នាដ៏ឈ្លាសវៃនៃរ៉ូប និងស្រទាប់ខាងក្នុង បានបង្កើតនូវភាពល្អឥតខ្ចោះ ដែលជួយឱ្យតារាស្រីរូបនេះ កាន់តែមានទំនុកចិត្ត និងលេចធ្លោឆើតឆាយ ក្នុងចំណោមហ្វូងមនុស្សជាច្រើន ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖





