ជាដំណឹងដ៏គួរឲ្យសោកស្ដាយមួយដែល លោកព្រឹទ្ធាចារ្យល្បុក្កតោ សាន គឹមស៊ាន បានទទួលមរណភាពថ្មីៗនេះ ដោយសារជំងឺគាំងបេះដូង នៅក្នុងវ័យ៨០ឆ្នាំ នេះបើតាមការបញ្ជាក់របស់លោក អ៊ួរ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាល្បុក្កតោ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រឹទ្ធាចារ្យ សាន គឹមស៊ាន គឺជាគ្រូតាម្នាក់ដែលរួមចំណែកក្នុងការស្តារគុនល្បុក្កតោទ្បើងវិញ និងជាអ្នកនាំគុនល្បុក្កតោខ្មែរទៅកាន់ពិភពលោក។
សូមលោកតាទៅឲ្យបានស្ងប់ចិត្តចុះ ក្បាច់គុន ល្បុក្កតោ ដែលលោកតាខិតខំស្រាវជ្រាវចងក្រង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងយុវជនជំនាន់ក្រោយខិតខំបីបាច់ថែក្សាបន្តយ៉ាងល្អ ហើយបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌរបស់អង្គការUNESCOកាលពីឆ្នាំ២០២២កន្លងទៅរួចហើយ។
លោកគ្រូព្រឹទ្ធាចារ្យល្បុក្កតោ សាន គឹមស៊ាន ឯកទេសគុនល្បុក្កតោខ្មែរបានទទួលមរណភាពនៅ ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយសារជំងឺគាំងបេះដូង ។
អរគុណណាស់ដែលបានចំណាយពេលវេលា១ជីវិតដើម្បីក្បាច់គុនដូនតា
សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកគ្រូ អញ្ជើញដល់ឋានដ៏ខ្ពង់ខ្ពស់គម្បីអាក់ខានឡើយ ៕

