អបអរសាទរ! ព័រទុយកាល់ ក្លាយជាជើងឯក Nations League ក្រោយបំបាក់អេស្ប៉ាញ បាល់ប៉េណាល់ទី

//s9.kh1.co/6b/6ba3f2aa4cc3ba9f0eef091b412a3746bd61dac0.jpg
កីទ្បា

 ០៩-មិថុនា-២០២៥ ៨ព្រឹក · ១០ ម៉ោងមុន

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏ស្វិតស្វាញនេះធ្វើឡើងនាទីក្រុង Munich ប្រទេសអាល្លឺម៉ង់ គឺនៅកីឡដ្ឋាន Allianz Arena ដោយចប់ម៉ោងប្រកួត ក្រុមទាំងពីរស្មើគ្នាក្នុងលទ្ធផល ២ ទល់នឹង២

កីឡា៖ កាលពីយប់ឈានចូលថ្ងៃទី ៩ខែមិថុនា កន្លងទៅនេះ ក្រុមជម្រើសជាតិព័រទុយកាល់ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Nations League បន្ទាប់ពីបានយកឈ្នះ គោជល់អេស្ប៉ាញ នាវគ្គផ្ដាច់ព្រ័ត្ររួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងក្រុមជម្រើសជាតិ ព័រទុយកាល់ និង អេស្ប៉ាញ
ការប្រកួតរវាងក្រុមជម្រើសជាតិ ព័រទុយកាល់ និង អេស្ប៉ាញ

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏ស្វិតស្វាញនេះធ្វើឡើងនាទីក្រុង Munich ប្រទេសអាល្លឺម៉ង់ គឺនៅកីឡដ្ឋាន Allianz Arena ដោយចប់ម៉ោងប្រកួត ក្រុមទាំងពីរស្មើគ្នាក្នុងលទ្ធផល ២ ទល់នឹង២ ដោយអេស្ប៉ាញជាអ្នកបើកឆាករកគ្រាប់បាល់ដោយ Martin Zubimendi នៅនាទីទី ២១ តែ Nuno Mendes រកបាន១គ្រាប់ឲ្យព័រទុយកាល់តាមស្មើវិញ នានាទីទី ២៦ ។

ការប្រកួតរវាងក្រុមជម្រើសជាតិ ព័រទុយកាល់ និង អេស្ប៉ាញ
ការប្រកួតរវាងក្រុមជម្រើសជាតិ ព័រទុយកាល់ និង អេស្ប៉ាញ

បន្ទាប់មក Mikel Oyarzabal រកបាន១គ្រាប់ឲ្យអេស្ប៉ាញនាំមុខនានាទីទី៤៥ តែព័រទុយកាល់ស៊ុតតាមស្មើដោយប្រធានក្រុមឆ្នើម Cristiano Ronaldo នៅនាទីទី៦១។ដោយសារក្រុមទាំងពីរស្មើគ្នា ២ ទល់នឹង២ នៅម៉ោងប្រកួតផ្លូវការ ទើបឈានដល់វគ្គកាត់សេចក្ដីដោយបាល់ពិន័យ១១ម៉ែត្រ ជាលទ្ធផល ព័រទុយកាល់ យកឈ្នះអេស្ប៉ាញ នៅបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ ទល់នឹង ៣ ។

 ព័រទុយកាល់ លើកពាន Nations League
 ព័រទុយកាល់ លើកពាន Nations League

ជ័យជម្នះនេះបានធ្វើឲ្យព័រទុយកាល់ក្លាយជាម្ចាស់ជើងឯក Nations League ឆ្នាំ២០២៥ ដែលជាលើកទីពីរហើយក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិមួយនេះ៕  

 ព័រទុយកាល់ លើកពាន Nations League
 ព័រទុយកាល់ លើកពាន Nations League
 ព័រទុយកាល់ លើកពាន Nations League
 ព័រទុយកាល់ លើកពាន Nations League
 ព័រទុយកាល់ លើកពាន Nations League
 ព័រទុយកាល់ លើកពាន Nations League
 ព័រទុយកាល់ លើកពាន Nations League
 ព័រទុយកាល់ លើកពាន Nations League
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T