ឲ្យនៅបន្តពីរឆ្នាំ! Barca កំពុងត្រៀមចរចាកុងត្រាថ្មី ដល់តារាឆ្នើមរបស់ខ្លួនម្នាក់នេះ

//s9.kh1.co/cc/ccc9fd9a83053c28e109a6b8a9ed97c2e83e24c0.jpg
កីទ្បា

 ០៧-មិថុនា-២០២៥ ១ល្ងាច · ១៤ ម៉ោងមុន

Barca ត្រៀមនឹងបន្តកុងត្រាថ្មីចំនួនពីរឆ្នាំដល់តារាឆ្នើមរបស់ខ្លួនម្នាក់នេះ

 កីឡា៖ អ្នកកាសែតផ្សាយមិនចេះខុស Fabrizio Romano បានទម្លាយឲ្យដឹងថា ក្លិបអ្នកមានបុណ្យ Barcelona ត្រៀមនឹងបន្តកុងត្រាថ្មីចំនួនពីររដូវកាលបន្ថែម ទៅឲ្យអ្នកចាំទីឆ្នើម Wojciech Szczesny គឺរហូតដល់ឆ្នាំ២០២៧។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wojciech Szczesny
Wojciech Szczesny

ការចរចានិងការដាក់សំណើផ្លូវការមិនទាន់បានកើតឡើងនោះទេ តែថ្នាក់ដឹកនាំរបស់ក្លិប Barcelona បានបញ្ជាក់ឲ្យដឹងហើយថា ពួកគេចង់ឲ្យអ្នកចាំទីសញ្ជាតិប៉ូឡូញរូបនេះបន្តស្នាក់នៅទឹកដី Camp Nou បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងដ៏ល្អ ក្លាយជាអ្នកចាំទីដៃទី១សម្រាប់ក្លិបជំនួស Marc Andres Ter Stegen និងបានជួយក្លិបឲ្យឈ្នះពានទាំងបីមិនថា La Liga, Copa del Rey និង Supercopa de Espana នោះទេ។

Wojciech Szczesny
Wojciech Szczesny

គួរបញ្ជាក់ផងដែរថា Barcelona បានយកអ្នកចាំទីរូបនេះមករួមក្រុមដោយមិនអស់លុយថ្លៃផ្ទេរសូម្បី១អឺរ៉ូដោយសារ Szczesny បានប្រកាសចូលនិវត្តន៍ទៅហើយ ប៉ុន្តែលោក Hansi Flick បានទាក់ទងទៅអ្នកចាំទីរូបនេះ ឲ្យវិលត្រឡប់មកលេងសាជាថ្មីរហូតឈ្នះពានរង្វាន់ជាមួយ Barcelona បែបនេះ៕

Wojciech Szczesny
Wojciech Szczesny
Wojciech Szczesny
Wojciech Szczesny
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T