ទីបំផុត Liverpool យកបានជើងខ្លាំងនៅ Bundesliga ម្នាក់នេះហើយ

//s9.kh1.co/d9/d9b9381d62a76f2b4b57f2e99c50a783cd09b7c7.jpg
កីទ្បា

 ០៧-មិថុនា-២០២៥ ១ល្ងាច · ១៥ ម៉ោងមុន

ការចរចាទាំងអស់នឹងបញ្ចប់ក្នុងរយៈពេលពីរបីថ្ងៃទៀត ព្រោះក្លិបនិងក្លិបបានឈានដល់ការចរចាដំណាក់កាលចុងក្រោយហើយ

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិបហង្សក្រហម Liverpool ជោគជ័យក្នុងការចុះកុងត្រាយកខ្សែបម្រើប្រយុទ្ធ Florian Writz ពីក្លិប Bayer Leverkusen ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Florian Writz
Florian Writz

ការចរចាទាំងអស់នឹងបញ្ចប់ក្នុងរយៈពេលពីរបីថ្ងៃទៀត ព្រោះក្លិបនិងក្លិបបានឈានដល់ការចរចាដំណាក់កាលចុងក្រោយហើយ ដែលតម្លៃផ្ទេររបស់កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះត្រូវគេប៉ាន់ប្រមាណថាដល់ទៅខ្ទង់ ១៣០លានអឺរ៉ូ(ស្មើនឹងប្រមាណ ១៤៨.២លានដុល្លារអាមេរិក)។

Florian Writz
Florian Writz

Writz បានយល់ព្រមផ្លាស់មកទឹកដី Anfield ភ្លាមៗក្រោយពីលោក Arne Slot ជាអ្នកចាត់ការរបស់ Liverpool បានតេទូរស័ព្ទទៅនិយាយជាមួយគេដែលធ្វើឲ្យគេផ្លាស់ប្ដូរចិត្តមិនផ្ទេរទៅ Bayern Munich ដែលកំពុងចង់បានគេខ្លាំង។

Florian Writz
Florian Writz

គួរបញ្ជាក់ផងដែរថា Florian Writz ជាខ្សែបម្រើឆ្នើមកំពុងលេចធ្លោនៅ Bundesliga ដោយនៅរដូវកាលនេះរូបគេបានស៊ុតបញ្ចូលទីចំនួន១៦គ្រាប់ឲ្យ Bayer Leverkusen ដោយក្នុងនោះ១០គ្រាប់នៅក្នុងក្របខណ្ឌ Bundesliga ហើយ៦គ្រាប់ទៀតគឺនៅពានរង្វាន់ Champions League ៕

Florian Writz
Florian Writz
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T