អនាគតគេវែងឆ្ងាយណាស់! Ronaldo ថាតារាឆ្នើមវ័យក្មេងម្នាក់នេះ នឹងឈ្នះពានរង្វាន់ជាច្រើន

//s9.kh1.co/f8/f801e5936e082e48d5940c650cc34e77f7914c13.jpg
កីទ្បា

 ០៩-មិថុនា-២០២៥ ១ល្ងាច · ៩ ម៉ោងមុន

រាកដណាស់ បើគិតនាពេលបច្ចុប្បន្ននេះ Yamal ដែលមានវ័យទើបតែ១៨ឆ្នាំ គឺជាខ្សែប្រយុទ្ធវ័យក្មេងម្នាក់ ដ៏លេចធ្លោដែលបានជួយ Barcelona ឈ្នះពានរង្វាន់ដល់ទៅបីនារដូវកាលនេះ

កីឡា៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានសរសើរ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Lamine Yamal ថាគេជាកីឡាករដែលមានអនាគតវែងឆ្ងាយម្នាក់ ហើយគេនឹងបន្តឈ្នះពានរង្វាន់ជាច្រើនក្នុងអាជីព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Lamine Yamal 
ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Lamine Yamal 

ប្រាកដណាស់ បើគិតនាពេលបច្ចុប្បន្ននេះ Yamal ដែលមានវ័យទើបតែ១៨ឆ្នាំ គឺជាខ្សែប្រយុទ្ធវ័យក្មេងម្នាក់ ដ៏លេចធ្លោដែលបានជួយ Barcelona ឈ្នះពានរង្វាន់ដល់ទៅបីនារដូវកាលនេះ ដូចជាពាន La Liga, Supercopa de Espana និង Copa del Rey ជាដើម ហើយកាលពីយប់ឈានចូលថ្ងៃទី៩ខែមិថុនាកន្លងទៅនេះ Yamal ក៏បានបន្តបង្ហាញវត្តមានជួយក្រុមជម្រើសជាតិអេស្ប៉ាញ លេងវគ្គផ្ដាច់ព្រ័ត្រពាន UEFA Nations League ទល់នឹងព័រទុយកាល់ផងដែរ។

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lamine Yamal
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lamine Yamal

ក្នុងនោះ ទោះលទ្ធផលប្រកួតគឺ ព័រទុយកាល់ បានយកឈ្នះអេស្ប៉ាញក្ដី ក៏ប្រធានក្រុមជម្រើសជាតិព័រទុយកាល់គឺ Cristiano Ronaldo បានលើកសរសើរពី Yamal មិនដាច់ពីមាត់ថា៖

"Lamine នឹងឈ្នះពានរង្វាន់ទាំងក្រុមនិងពានរង្វាន់ផ្ទាល់ខ្លួន។ គេគឺពិតជាអស្ចារ្យណាស់ គេនឹងមានអាជីពមួយដ៏វែងឆ្ងាយ ហើយគេនឹងឈ្នះពាន Nations League ជាច្រើនផងដែរ។"

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lamine Yamal
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lamine Yamal
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T