កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានបដិសេធមិនទៅលេងនៅក្លិប River Plate នោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ មានភាពស្រពេចស្រពិលជុំវិញអនាគតរបស់ប្រធានក្រុមជម្រើសជាតិព័រទុយកាល់រូបនេះ ក្រោយកុងត្រារបស់គេជាមួយក្លិបនៅអារ៉ាប់ប៊ីសាអូឌីតគឺ Al-Nassr ជិតនឹងអស់សុពុលភាពហើយ ខណៈដែលក្លិបកំពុងស្ថិតក្នុងការដាក់សំណើបន្តកុងត្រាថ្មីដល់ម្ចាស់ Ballon d'Or ៥សម័យរូបនេះ។

Ronaldo ក៏ទើបតែបង្ហោះសារថាទំព័ររបស់គេជិតនឹងបញ្ចប់ហើយដែរទើបមានការសង្ស័យថា Ronaldo អាចនឹងមិនបន្តកុងត្រាថ្មីជាមួយ Al-Nassr ។

យ៉ាងណាមិញ Romano បានទម្លាយថាក្លិប River Plate នៅលីគ Primera Division នៅ ប្រទេសអាហ្សង់ទីន បានព្យាយាមស្នើការចរចាឲ្យ Cristiano Ronaldo ទៅលេងប៉ុន្តែរូបគេបានបដិសេធភ្លាមៗ ខណៈគេមិនទាន់ដឹងទេថា Ronaldo នឹងបន្តស្នាក់នៅ Al-Nassr ឬចាកចេញ៕
