កម្សាន្ត ÷ តារាស្រីនៅក្នុងវិស័យ K-Pop តែងតែផ្លាស់ប្តូររូបរាងជាមួយម៉ូដសក់ និងពណ៌ថ្មីៗរាល់ការត្រលប់មកវិញរបស់ពួកគេ ហើយការលាបពណ៌សក់ និងម៉ូតទាំងនោះគឺតែងតែប្លែកពីគេជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណា ទន្ទឹមនឹងការលេងស្ទាយប្លែកៗទាំងនេះ មិនមែនតារាទាំងអស់សុទ្ធទទួលបានការសរសើរនោះទេ អ្នកខ្លះក៏ត្រូវគេរិះគន់ផងដែរថា ស្ទាយ៍និងពណ៌សក់ទាំងនោះ មិនសមនឹងទម្រង់មុខរបស់ពួកគេ ក៏ដូចជាមិនស៊ីនឹងសម្លៀកបំពាក់ ដែលពួកគេពាក់ជាដើម។
តែរឿងនេះ មិនអាចកើតឡើងទៅលើ Karina សមាជិកក្រុម aespa នោះទេ ដោយសារតែតារាស្រីរូបនេះមានទម្រង់មុខល្អឥតខ្ចោះ ទោះជាធ្វើស្ទាយម៉ូតសក់អ្វីក៏សម ជាពិសេសថ្មីៗនេះ មានអ្នកនិយមលេងអ៊ីនធើណែតម្នាក់ បានបង្ហោះរូបភាពរបស់តារាស្រីរូបនេះជាច្រើន ដោយរូបទាំងនោះបង្ហាញពី Karina ស្លៀកសម្លៀកបំពាក់ប្លែកៗ ជាមួយនឹងស្ទីលសក់ខុសៗគ្នា។
ស្របគ្នានោះ ក៏មានអ្នកលេងអ៊ីនធើណែតផ្សេងទៀត បានចូលមកបញ្ចេញយោបល់សរសើរ Karina ជាច្រើនដែលថា ទោះជានាងស្ថិតនៅក្នុងម៉ូតសក់បែប Sexy ឬ ឃ្យូត សុទ្ធតែសមឥតខ្ចោះ មិនថាការទម្លាក់សក់ ឬចងសក់ញែកចេញជាពីរ ជាពិសេសនៅក្នុងរូបថតទាំងនោះ Karina ក៏បានស្លៀកសម្លៀកបំពាក់ប្លែកៗ ដែលធ្វើឲ្យសម្រស់របស់នាង កាន់តែលេចធ្លោថែមទៀត៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷







ប្រភព : Allkpop