ជា ស្រីនា កំពុងរស់នៅ ក្នុងក្តីស្រមៃរបស់មនុស្សស្រីគ្រប់រូប?

//s9.kh1.co/99/996b64423c638a201b395365e848daadf72b02e0.jpg
នារី

 ១៦-ឧសភា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

ពិតទេ ដែលជាមនុស្សច្រើននៅលើបណ្តាញសង្គម នាំគ្នាលើកឡើងថា ជា ស្រីនាកំពុងតែរស់នៅក្នុងក្តីស្រមៃរបស់មនុស្សស្រីគ្រប់រូប?

កម្សាន្ត៖ ជា ស្រីនាដែលជាinfluencer ក៏ដូចជាYoutuber ម្នាក់ដែលកំពុងវាយលុកស្រទាប់យុវវ័យជាខ្លាំង ហើយក៏មានភាពល្បីល្បាញជាខ្លាំងនៅលើបណ្តាញសង្គម ដោយInflucnerរូបនេះ ក៏ធ្លាប់ជាអតីតសិស្សពូកែនិទ្ទេសAម្នាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះស្រីនាទើបតែទទួលសញ្ញាប័ត្រ បញ្ចប់ការសិក្សានៅឯទឹកដីសហរដ្ឋអាមេរិក ដែលរួមមានប៉ាម៉ាក់ទៅកំដរផងនោះ ធ្វើឱ្យហ្វេនៗ ជាពិសេសស្រីៗមានចិត្តរំភើប​ចំពោះសមិទ្ធផលដ៏អស្ចារ្យមួយនេះ ក្នុងនាមជាមនុស្សស្រីដែលមានវ័យស្របាលគ្នា។

បន្ថែមពីនេះ នៅលើបណ្តាញសង្គម ក៏មានគេនាំគ្នាលើកមតិថា ស្រីនាកំពុងតែរស់នៅក្នុងក្តីស្រមៃរបស់មនុស្សស្រីគ្រប់រូប ដោយក្នុងនោះក៏បានលើកឡើងអំពីភាពល្អឥតខ្ចោះនៅក្នុងជីវិតរបស់ស្រីនាផងដែរ ដែលមានដូចជា៖

១. ស្រីនាជាមនុស្សឆ្លាតវៃ និងជាមនុស្សម្នាក់ដែលមានភាពល្បីល្បាញ

២. ស្រីនាមានគ្រួសារដ៏កក់ក្តៅ

៣. ស្រីនាងមានរូបរាងនិងសម្រេស់ស្រស់ស្អាត ថែមទាំងមានសុខភាពមាំទាំ

៤. ស្រីនាកើតក្នុងគ្រួសារអ្នកមានទ្រព្យ ហើយស្រីនាក៏ជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន

៥. ស្រីនាជាប្រភេទមនុស្សស្រី ដែលមនុស្សប្រុសគ្រប់គ្នាប្រាថ្នាចង់បាន

៦. ស្រីជាVlogger និងជាYoutuberម្នាក់

៧. ស្រីនាជាមនុស្សរួសរាយ ហើយមនុស្សគ្រប់គ្នាស្រលាញ់ចូលចិត្ត

៨. មនុស្សគ្រប់គ្នាស្រលាញ់ និងចាប់អារម្មណ៍លើស្រីនាជាខ្លាំង

យ៉ាងណាមិញ មតិលើកឡើងអំពីភាពល្អឥតខ្ចោះនៅក្នុងជីវិតស្រីនាទាំងអស់នេះហើយ ដែលធ្វើឱ្យមនុស្សនៅក្នុងបណ្តាញសង្គមនាំគ្នានិយាយថា ស្រីនាកំពុងតែរស់នៅក្នុងក្តីស្រមៃរបស់មនុស្សស្រីគ្រប់គ្នា។ ប៉ុន្តែទោះបីជាស្រីនា មានជីវិតល្អឥតខ្ចោះ ​ ដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នាចង់បានដូចក៏ពិតមែន ប៉ុន្តែអ្វីៗគ្រប់យ៉ាងទាំងអស់នេះ ក៏មិនមែននៅសុខៗបានមកដែរ វាក៏កើតចេញពីស្រីនាផ្ទាល់ ដែលបានខិតខំពុះពារ ទើបធ្វើឱ្យស្រីនាមានថ្ងៃនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ជា ស្រីនា
ជា ស្រីនា
ជា ស្រីនា
ជា ស្រីនា
ជា ស្រីនា
ជា ស្រីនា
ជា ស្រីនា
ជា ស្រីនា
ជា ស្រីនា
ជា ស្រីនា
ជា ស្រីនា
ជា ស្រីនា
ជា ស្រីនានិងប៉ាម៉ាក់
ជា ស្រីនានិងប៉ាម៉ាក់
Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T