តារាទាំងនេះ ចូលសិល្បៈមិនបានប៉ុន្មានផង ទទួលបានដំណែងជា តួឯកស្រីបាត់

//s9.kh1.co/15/15f57c87204c0334fab1641bae7f3ca68603286d.jpg
នារី

 ១៦-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ហេតុតែមានសម្រស់ បូករួមទាំងសមត្ថភាពពូកែសម្តែង ទើបធ្វើឱ្យតារាស្រីទាំងនេះ ទោះទើបតែឈានជើងចូលសិល្បៈក៏ពិតមែន តែធ្វើឱ្យតារាស្រីទាំងនេះ​ ទទួលបានដំណែងជាតួឯកស្រី។

តារាកម្សាន្ត៖ វិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ ពិតជាទទួលបានការរីកចម្រើនជាខ្លាំង ដែលអាធ្វើឱ្យទស្សនិកជនជាច្រើន ងាកមកចាប់អារម្មណ៍ និងគាំទ្រនូវវិស័យសិល្បៈក្នុងស្រុកវិញ នោះក៏ដោយសារតែមានសិល្បករ សិល្បការនីពន្លកថ្មីជាច្រើនដួង ដែលមិនត្រឹមតែមានសមត្ថភាពខ្លាំងពូកែទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាត ជាខ្លាំងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺតារាស្រីវ័យក្មេងមួយចំនួន ដែលមានរូបសម្រស់ស្រស់ស្អាត អមជាមួយនឹងទេពកោសល្យសិល្បៈខ្ពស់ផងនោះ បានធ្វើឱ្យតារាស្រីពន្លកថ្មីទាំងនោះ ទទួលបានឱកាសគ្រងដំណែងជាតួឯកភ្លាម បើទោះបីជាទើបតែឈានជើងចូលសិល្បៈក៏ដោយ ហើយថែមទាំងទទួលបានការកោតសរសើរ និងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន។

ហេតុតែមានសមត្ថភាព តារាសម្តែងស្រីទាំងនេះ ចូលសិល្បៈមិនបានប៉ុន្មានផង ទទួលបានដំណែងជាតួឯកស្រីបាត់៖

១. កញ្ញាកែវ ឡាវីញ

កញ្ញាកែវ ឡាវីញ ជាតារាស្រីមួយរូប ទើបតែនឹងឈានជើងចូលវិស័យសិល្បៈសម្តែង នៅចុងឆ្នាំ២០១៩ ដោយតារាស្រីរូបនេះ បានគ្រងដំណែងជាតួឯកស្រី ដែលមានដូចជានៅក្នុងរឿងបេសកម្មស្នេហ៍ រសជាតិអ្នកមាន សង្សារខ្ញុំវគ្គ១និងវគ្គ២ ក៏ដូចជារឿង៣២/២៣ ដែលនឹងចាក់បញ្ចាំក្នុងពេលឆាប់ៗនេះ។ លើសពីនេះ កញ្ញាកែវ ឡាវីញ ក៏ជាកូនស្រីតែម្នាក់គត់ របស់តារាសម្តែងស្រីជើងចាស់ អ្នកស្រីកែវ កល្យាណផងដែរ។

កញ្ញាកែវ ឡាវីញ
កញ្ញាកែវ ឡាវីញ
កញ្ញាកែវ ឡាវីញ
កញ្ញាកែវ ឡាវីញ

២. កញ្ញាមុន្នី វិជ្ជរ៉ា

តារាសម្តែងស្រីមុនី្ន វិជ្ជរ៉ា បើទោះបីជាទើបតែនឹងឈានជើងចូលក្នុងវិស័យសិល្បៈ ប៉ុន្មានឆ្នាំចុងក្រោយមកនេះក៏ពិតមែន តែតារាស្រីរូបនេះ បានទទួលដំណែងជាតួឯកស្រី នៅក្នុងរឿងភាគខ្មែរជាច្រើន ដោយរឿងភាគរបស់តារាស្រីរូបនេះសម្តែងជាតួឯកស្រី មានដូចជារឿងភាគ មន្តស្នេហ៍ចៅស្រី ដែលបានចាក់ផ្សាយនៅលើកញ្ជក់ទូរទស្សន៍PNN ជាងនេះទៅទៀត រឿងភាគជាច្រើនដែលតារាស្រីរូបនេះ បានគ្រងដំណែងជាតួឯកស្រីនោះ ក៏នឹងចាក់បញ្ជាំង ក្នុងពេលឆាប់ៗនេះផងដែរ។

កញ្ញាមុន្នី វិជ្ជរ៉ា
កញ្ញាមុន្នី វិជ្ជរ៉ា
កញ្ញាមុន្នី វិជ្ជរ៉ា
កញ្ញាមុន្នី វិជ្ជរ៉ា

៣. កញ្ញាសាន្ត កុសុមៈ

ដូចដែលទស្សនិកជនបានស្គាល់រួចមកហើយ ពីសម្រស់ក៏ដូចជាមត្ថភាព របស់តារាស្រីកញ្ញាសាន្ត កុសុមៈ ដែលជាធីតាឯកសង្រ្កាន្តកម្ពុជា២០២០ នាពេលកន្លងមកនេះ​ ដោយតារាស្រីរូបនេះ ក៏ទទួលបានដំណែងជាតួឯកស្រីភ្លាម ក្រោយឈានជើងចូលវិស័យសម្តែង ដែលតារាស្រីរូបនេះគ្រងដំណែងជាតួឯកស្រីដំបូង គឺនៅក្នុងរឿងភាគបុរាណខ្មែរ មានចំណងជើងថា នរគមាស ហើយតារាស្រីរូបនេះ ក៏នឹងដើរជាតួឯកស្រី នៅក្នុងរឿងភាគបុរាណខ្មែរបន្តៗទៀត ដែលត្រៀមនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះផងដែរ។

កញ្ញាសាន្ត កុសុមៈ
កញ្ញាសាន្ត កុសុមៈ
កញ្ញាសាន្ត កុសុមៈ
កញ្ញាសាន្ត កុសុមៈ

៤. កញ្ញាអឿន រ៉ូហ្សា

បើក្រឡេកមកមើលកញ្ញាអឿន រ៉ូហ្សា ដែលជាតារាស្រីពន្លកថ្មី ដែលមានទាំងរូបសម្រស់ អមជាមួយនឹងសមត្ថភាពក្នុងការសម្តែងបានយ៉ាងល្អផងនោះ ទើបធ្វើឱ្យតារាស្រីរូបនេះ ទទួលបានតំណែងជាតួឯកស្រី នៅក្នុងរឿងភាគខ្មែរ ដែលមានចំណងជើងថា ស្នាមស្នេហ៍សមុទ្ររាម វគ្គ២ ដែលកំពុងតែចាក់បញ្ជាំងនៅលើកញ្ចក់ទូរទស្សន៍PNN ដោយតារាស្រីរូបនេះ ក៏កំពុងតែត្រៀមខ្លួន នឹងគ្រងដំណែងជាតួឯកស្រី នៅក្នុងរឿងភាគខ្មែរក្រោយៗទៀតដែរ។

កញ្ញាអឿន រ៉ូហ្សា
កញ្ញាអឿន រ៉ូហ្សា
កញ្ញាអឿន រ៉ូហ្សា
កញ្ញាអឿន រ៉ូហ្សា

៥. កញ្ញាសំណាង អេលីណា

កញ្ញាសំណាង អេលីណា ដែលជាអតីតបវរកញ្ញាចក្រវាឡឆ្នាំ២០១៩ ហើយតារាស្រីរូបនេះក៏ធ្លាប់បានតំណាង ឱ្យស្រ្តីកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ នៅក្នុងកម្មវិធីMiss Universe2019 ដែរ ដោយក្រោយពីបញ្ចប់ការប្រកួត តារាស្រីរូបនេះ ក៏ទទួលបានឱកាស គ្រងដំណែងជាតួឯកស្រីភ្លាម ដោយតារាស្រីរូបនេះ បានគ្រងដំណែងជាតួឯកស្រីនៅក្នុងរឿងភាគបុរាណខ្មែរ ក្រោមការដឹកនាំសម្តែងអ្នកអ្នកស្រី ពាន់ ភួងបុប្ផា ដែលជាអ្នកដឹកនាំរឿង ដ៏ល្បីល្បាញម្នាក់ផងដែរ៕

កញ្ញាសំណាង អេលីណា
កញ្ញាសំណាង អេលីណា
កញ្ញាសំណាង អេលីណា
កញ្ញាសំណាង អេលីណា
Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T