ពូកែណាស់ រៀនផង ធ្វើការផង! ទីបំផុតស្រីនា ទទួលសញ្ញាប័ត្រហើយ

//s9.kh1.co/e3/e3f8f041abd9a41d4af289dcc9c9ad2bb4b91cd6.jpg
នារី

 ១៤-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

រវល់ការងារសិល្បៈយ៉ាងណា ក៏ស្រីនាមិនដែលចោលការសិក្សា ទីបំផុតជាស្រីនា ក៏ទទួលបានសញ្ញាប័ត្របញ្ជប់ការសិក្សាដោយជោគជ័យ។

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយ ពីInfluencer ក៏ដូចជាYoutuber​ ដ៏មានឈ្មោះល្បីល្បាញជា ស្រីនា ដែលតែងតែបង្កើតវិដេអូVlogថ្មីៗជាច្រើនដែលទាក់ទងទៅនឹងការMakeup លើសពីនេះ ស្រីនាក៏ធ្លាប់ជាអតីតសិស្សពូកែនិទ្ទេសAមួយរូប កាលពីឆ្នាំ២០១៨កន្លងមកផងដែរ បន្ថែមពីនេះ បូករួមទាំងភាពវៃឆ្លាត និងភាពរួសរាយផងនោះ ធ្វើឱ្យហ្វេនៗមិនស្រលាញ់មិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្វីត្បិតតែស្រីនា តែងតែរវល់ជាមួយនឹងការងារសិល្បៈខ្លាំងប៉ុណ្ណាក៏ដោយ ក៏Influeicer ល្បីឈ្មោះរូបនេះ មិនចោលការសិក្សារបស់ខ្លួនដែរ ហើយការតស៊ូរបស់ស្រីនាដែលខំរៀនផង ខំធ្វើការផង ក៏បានហុចផលឱ្យនៅថ្ងៃនេះ ដែលជាថ្ងៃទទួលសញ្ញាប័ត្របញ្ចប់ការសិក្សារបស់ស្រីនា នៅឯសហរដ្ឋអាមេរិក។

យ៉ាងណាមិញ តាមរយៈការបង្ហោះរូបភាពជាច្រើនសន្លឹកនៅថ្ងៃទទួលសញ្ញាប័ត្រ លើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់Influencer ជា ស្រីនា រូបនេះក៏ឃើញថា ទទួលបានការអបអរសាទរយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់អ្នកដែលតែងតែស្រលាញ់និងគាំទ្រដល់ស្រីនាកន្លងមកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ជា ស្រីនា
ជា ស្រីនា
ជា ស្រីនា
ជា ស្រីនា
ស្រីនា ថ្ងៃទទួលសញ្ញាប័ត្រ
ស្រីនា ថ្ងៃទទួលសញ្ញាប័ត្រ
ស្រីនាជាមួយម៉ាក់ ថ្ងៃទទួលសញ្ញាប័ត្រ
ស្រីនាជាមួយម៉ាក់ ថ្ងៃទទួលសញ្ញាប័ត្រ
ស្រីនាជាមួយប៉ា ថ្ងៃទទួលសញ្ញាប័ត្រ
ស្រីនាជាមួយប៉ា ថ្ងៃទទួលសញ្ញាប័ត្រ
ស្រីនា ថ្ងៃទទួលសញ្ញាប័ត្រ
ស្រីនា ថ្ងៃទទួលសញ្ញាប័ត្រ
Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T