មូលហេតុ ដែលវណ្ណដា មិនងាយធ្លាក់កូដ ដូចតារាផ្សេងៗ បានតែមួយខ្យល់

//s9.kh1.co/d6/d66178875a84119a4246e6b2019e37f2eb34666f.jpg
នារី

 ២៨-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

កំពូលតារាចម្រៀងវ័យក្មេង លោកវណ្ណដា ដែលជាតារាចម្រៀងម្នាក់ ពោរពេញដោយសមត្ថភាពជាខ្លាំង ទើបអាចឆក់បានបេះដូងអ្នកគាំទ្រយ៉ាងសន្ធឹកសន្ធាប់ នៅលើវិស័យចម្រៀងនាពេលបច្ចុប្បន្ននេះ។

តារាកម្សាន្ត៖ តារាចម្រៀងខ្មែរ ដែលមានទឹកដមសម្លេងពិរោះអាចនឹងមានច្រើនក៏ពិតមែន ក៏ប៉ុន្តែតារាចម្រៀងដែលមានសមត្ថភាពខ្លាំង ហើយអាចឆក់បានបេះដូងអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺមានមិនច្រើនឡើយ ដូចរូបលោកវណ្ណដាផ្ទាល់ គឺលោកមិនត្រឹមតែជាតារាចម្រៀង មានទឹកដមសម្លេងពិរោះទេ លោកថែមទាំងមានសមត្ថភាពរ៉េបបានយ៉ាងល្អទៀតផង ទើបជាហេតុមានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនថាក្មេង មិនថាចាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង លោកវណ្ណដា ​មិនត្រឹមតែជាតារាចម្រៀងដែលមានសមត្ថភាពខ្លាំង ក្នុងការច្រៀងនិងរ៉េបទេ លោកថែមទាំងជាអ្នកផលិតទៀតផង ហើយរាល់បទចម្រៀងរបស់តារាចម្រៀងវ័យក្មេងរូបនេះ គឺសុទ្ធសឹងតែបង្កប់នូវអត្ថន័យល្អៗ មិនថាជាប្រភេទបទចម្រៀងបែបនោសញ្ចេតនា ឬក៏បទចម្រៀងបែបលើកទឹកចិត្តនោះទេ។ មួយវិញទៀត បទចម្រៀងភាគច្រើនរបស់លោក ថែមទាំងបានជួយលើកស្ទួយវប្បធម៌ជាតិទៀតផង ទើបពីមួយបទទៅមួយបទ លោកកាន់តែទទួលបានការគាំទ្រជាខ្លាំង។

ដោយសមត្ថភាពខ្លាំងបែបនេះហើយ ទើបធ្វើឱ្យលោកវណ្ណដា មិនងាយនឹងធ្លាក់កូដដូចជាតារាដទៃនោះទេ បើទោះបីជាវិស័យចម្រៀងនាពេលសព្វថ្ងៃនេះ កំពុងតែមានការប្រកួតប្រជែងគ្នាជាខ្លាំងក៏ដោយ ក៏លោកវណ្ណដា នៅតែអាចរក្សាតំណែងជាកំពូលតារាចម្រៀងរ៉េប ដែលមានអ្នកគាំទ្រទាំងក្នុងនិងក្រៅស្រុកបានដដែល។

តួយ៉ាងអ្នកគាំទ្ររបស់លោកវណ្ណដា ថែមទាំងបានប្រមូលផ្តុំគ្នា បង្កើតជាហ្វេនក្លឹបជាច្រើន ដើម្បីចាំគាំទ្ររាល់សកម្មភាពរបស់លោកថែមទៀតផង ដោយសារតែមានសន្ទុះខ្លាំងនៃការគាំទ្រខ្លាំងបែបនេះហើយ ទើបធ្វើឱ្យរូបលោកផ្ទាល់​កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ និងមិនងាយធ្លាក់ប្រជាប្រិយនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោកវណ្ណដា
លោកវណ្ណដា
លោកវណ្ណដា
លោកវណ្ណដា
លោកវណ្ណដា
លោកវណ្ណដា
លោកវណ្ណដា
លោកវណ្ណដា
លោកវណ្ណដា
លោកវណ្ណដា
លោកវណ្ណដា
លោកវណ្ណដា
វណ្ណដា
Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T