ហេតុតែបងប្អូនគេ! សម្រស់ប្អូនស្រី ស៊ីន យូប៊ីន ស្អាតមិនចាញ់បងស្រីទេ

//s9.kh1.co/e8/e894ff16cb2b57ad41582fecf9f6a3ddb60fe9ce.jpg
នារី

 ១១-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ស៊ីន យូប៊ីនជាតារាសម្តែងស្រី ដ៏លេចធ្លោប្រចាំប្រទេស ដែលមានទាំងសម្រស់ និងទេពកោសល្យ ហើយតារាស្រីរូបនេះ ក៏នៅមានប្អូនស្រីបង្កើតម្នាក់ ដែលទើបប្រឡូកចូលវិស័យសិល្បៈថ្មីៗនេះ ដែលមានសម្រស់ស្រស់ស្អាតខ្លាំង មិនចាញ់តារាស្រីរូបនេះប៉ុន្មានទេ។

តារាកម្សាន្ត៖ ទន្សនិកជនដែលជាអ្នកតាមដានវិស័យរឿងភាគខ្មែរជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយ ពីតារាសម្តែងស្រី ដ៏មានឈ្មោះបោះសម្លេង ស៊ីន យូប៊ីន ដែលមានទាំងរូបសម្រស់ និងទេពកោសល្យខ្ពស់ក្នុងការសម្តែង។ បើនិយាយពីសមាជិកគ្រួសាររបស់តារាស្រីរូបនេះវិញ ក្រៅពីស៊ីន យូប៊ីនជាតារាដែលប្រឡូកនៅក្នុងវិស័យសិល្បៈ អស់ជាច្រើនឆ្នាំមក តារាស្រីរូបនេះក៏នៅមានប្អូនស្រីបង្កើតម្នាក់ទៀតដែរ ដែលទើបតែនឹងប្រឡូកចូលក្នុងវិស័យសិល្បៈ នៅពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង បើក្រឡេកទៅមើលពីសម្រស់ របស់ប្អូនស្រីបង្កើតស៊ីន យូប៊ីន ដែលទើបតែប្រឡូកចូលក្នុងវិស័យសិល្បៈ នៅពេលថ្មីៗនេះវិញ ប្អូនស្រីរបស់ស៊ីន យូប៊ីន មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត មិនចាញ់បងស្រីនោះទេ សូម្បីតែការតុបតែងខ្លួន ក៏មានការលេងហ្វេសសិនខ្លាំង ដូចជាបងស្រីដែរ លើសពីនេះ ពេលខ្លះសឹងតែធ្វើឱ្យហ្វេនៗជាច្រើន យល់ថាជាកូនភ្លោះនឹងគ្នាទៀតផង។

យ៉ាងណាមិញ បើទោះបីជាប្អូនស្រីរបស់តារាស្រីរូបនេះ ទើបតែឈានជើងចូលសិល្បៈ នៅពេលថ្មីៗនេះក៏ពិតមែន តែប្អូនស្រីបង្កើតរបស់តារាស្រីរូបនេះ ក៏ទទួលបានឱកាសក្នុងការថតMV ក៏ដូចជារឿងភាគខ្មែរផងដែរ។ ម្យ៉ាងវិញទៀត ហ្វេនៗជាច្រើន ក៏យល់ឃើញថាប្អូនស្រីរបស់ស៊ីន យូប៊ីន ក៏មិនណយដែរ គឺច្បាស់ជាអាចឆក់យកបេះដូងអ្នកគាំទ្របានច្រើនជាក់ជាមិនខាន នៅពេលដែលប្អូនស្រីរបស់តារាស្រីរូបនេះ បានលេចមុខចេញជាតារាសម្តែងពេញលេញដូចជាបងស្រី៕

សូមទស្សនារូបភាពខាងក្រោម៖

យូប៊ីន និងប្អូនស្រី
យូប៊ីន និងប្អូនស្រី
យូប៊ីន និងប្អូនស្រី
យូប៊ីន និងប្អូនស្រី
យូប៊ីន និងប្អូនស្រី
យូប៊ីន និងប្អូនស្រី
ប្អូនស្រីបង្កើតស៊ីន យូប៊ីន
ប្អូនស្រីបង្កើតស៊ីន យូប៊ីន
ប្អូនស្រីបង្កើតស៊ីន យូប៊ីន
ប្អូនស្រីបង្កើតស៊ីន យូប៊ីន
ប្អូនស្រីបង្កើតស៊ីន យូប៊ីន
ប្អូនស្រីបង្កើតស៊ីន យូប៊ីន
ប្អូនស្រីបង្កើតស៊ីន យូប៊ីន
ប្អូនស្រីបង្កើតស៊ីន យូប៊ីន
ប្អូនស្រីបង្កើតស៊ីន យូប៊ីន
ប្អូនស្រីបង្កើតស៊ីន យូប៊ីន
ស៊ីន យូប៊ីន
Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T