ក្ដីសុខនៅឯណា? Penpak បានទាំងល្បី មានទាំងទ្រព្យ បែរជួបរឿងដ៏សង្វេគទាំងនេះ

//s9.kh1.co/50/50889da708b35b8be6aae25b27a284febec42d83.png
តារា & កម្សាន្ដ

 ០៧-កុម្ភៈ-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

មិននឹកស្មានថាជីវិត Penpak មានទាំងកេរ្តិ៍ឈ្មោះ មានទាំងទ្រព្យសម្បត្តិ តែបែរជាគ្មានមនុស្សសំខាន់ អាចយល់ចិត្ត និងនៅក្បែរមើលថែសូម្បីម្នាក់៕

ថៃ៖ ពិតណាស់ កំពូលតារាសម្ដែងថៃជើងចាស់ Penpak Sirikul ឬហៅក្រៅ Tai ចាប់តាំងពីប្រឡូកក្នុងវិស័យសិល្បៈកាលពីអំឡុងឆ្នាំ ១៩៧០ មក នាងពិតជាទទួលបានភាពជោគជ័យខ្លាំងមែន ដោយសារតែភាពប៉ិនប្រសប់ និងសម្រស់ ទើបធ្វើឲ្យនាងអាចឈរជើងមានឈ្មោះល្បីល្បាញរហូតមកទល់នឹងពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Penpak 
Penpak 

យ៉ាងណាមិញ បើទោះបីជាមានភាពជោគជ័យលើអាជីពសិល្បៈដែលអ្នកណាៗក៏ចង់បានដូច បើយើងក្រឡេកទៅដឹងអំពីជីវិតស្នេហារបស់ Penpak មកដល់អាយុ ៦១ឆ្នាំនេះ នាងនៅតែមិនមានដៃគូជីវិតដូចគេឡើយ ពោលគឺនាងនៅតែទ្រាំនៅម្នាក់ឯងមិនទទួលអ្នកណា។ ព្រោះកាលពីអតីត Penpak ធ្លាប់ជួបរឿងស្នេហាឈឺចាប់ជាច្រើនដង ដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់ និងជួបរឿងលែងលះម្ដងហើយម្ដងទៀតជាមួយអតីតស្វាមីរហូតដល់ទៅ ៣នាក់។

ដោយក្នុងនោះ ស្វាមីដំបូងឈ្មោះ Samat Boribunwet រៀបការនៅឆ្នាំ ១៩៧៨ ទទួលបានកូនប្រុសម្នាក់ ហើយក៏បានលែងលះគ្នាក្នុងឆ្នាំ ១៩៨០។ បន្ទាប់មករំលងបានត្រឹម ១ឆ្នាំ នាងក៏បានរៀបការស្វាមីទី ២ ក្នុងឆ្នាំ ១៩៨១ ដែលជាអ្នកសិល្បៈដូចគ្នាគឺលោក Teerapong Leowrakwong ហើយក៏លែងលះគ្នាក្នុងឆ្នាំ ១៩៨៣ ។ ក្រោយព្យាបាលរបួសចិត្ត ១៤ឆ្នាំបន្ទាប់ពីបែកស្វាមីទី២ Penpak ក៏សម្រេចចិត្តរៀបការស្វាមីទី ៣ ជាមួយលោក Namphol Ruksapong នៅឆ្នាំ ១៩៩៧ ដែលគិតថាអាចរួមរស់ជាមួយគ្នាបានរៀងរហូត តែខុសការគិត ពួកគេក៏បានបែកផ្លូវគ្នានៅឆ្នាំ ២០០៥។

Penpak និងអតីតស្វាមីទី ២
Penpak និងអតីតស្វាមីទី ២

រឿងរ៉ាវក្រោយមកទៀត តារាស្រីរូបនេះ គិតថានឹងមិនទទួលអ្នកណាដាក់ក្នុងបេះដូងទៀតឡើយ ស៊ូនៅម្នាក់ឯងដើម្បីឲ្យស្ងប់ចិត្តបន្តិច តែនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ កូនប្រុសតែមួយរបស់នាងជាមួយស្វាមីទី១ ក៏បានស្លា.ប់ក្នុងវ័យ ៣០ឆ្នាំ ដោយសារជំងឺមហារីកទៀត។ ចំពោះរឿងដ៏សង្វេគទាំងនេះហើយ ទើបធ្វើហ្វេនៗជាច្រើនអាសូរដល់ឲ្យតារាស្រីវ័យ ៦១ឆ្នាំ រូបនេះ ព្រោះនាងមានទាំងកេរ្តិ៍ឈ្មោះ មានទាំងទ្រព្យសម្បត្តិ តែបែរជាគ្មានមនុស្សសំខាន់ អាចយល់ចិត្ត និងនៅក្បែរមើលថែសូម្បីម្នាក់៕

Penpak និងកូនប្រុសដែលបានស្លា.ប់
Penpak និងកូនប្រុសដែលបានស្លា.ប់
Penpak 
Penpak 
Penpak 
Penpak 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T