That’s Y! ស្មាតហ្វូន vivo Y33s ដែលមានរ៉េម 8GB បូករ៉េមជំនួយ 4GB កាមេរ៉ាលែនធំ 50MP រាងស្តើង កម្លាំងថ្មធំ ដាក់លក់ជាផ្លូវការលើទីផ្សារហើយ!

//s9.kh1.co/08/08596e9ca4d6af7d5f891c111d0bc9d9bd4866eb.jpg
បច្ចេកវិទ្យា

 ០១-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បច្ចុប្បន្នវិស័យស្មាតហ្វូន គឺថាមានការប្រកួតប្រជែងគ្នាខ្លាំង ដូចច្នេះសម្រាប់ជម្រើសក៏មានច្រើនសម្រាប់អ្នកប្រើប្រាស់។

ភ្នំពេញ៖ បច្ចុប្បន្នវិស័យស្មាតហ្វូន គឺថាមានការប្រកួតប្រជែងគ្នាខ្លាំង ដូចច្នេះសម្រាប់ជម្រើសក៏មានច្រើនសម្រាប់អ្នកប្រើប្រាស់។ តើទូរស័ព្ទណានៅលើទីផ្សារ ដែលអាចបំពេញតម្រូវការរបស់ពួកគាត់បាន ព្រោះថាបច្ចេកវិទ្យាទូរស័ព្ទបានបង្កើតឡើងមក មិនមែនដើម្បីតែធ្វើតែទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាឧបករណ៍កំសាន្ត និងជាឧបករណ៍ជួយរំលែកការងារ និងការរកស៊ីប្រចាំថ្ងៃធំដុំផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈចុងក្រោយ ទូរស័ព្ទដៃស្មាតហ្វូនបានក្លាយជាគូប្រជែងរបស់កាមេរ៉ាអាជីព ពីព្រោះវាមានសមត្ថភាពថតរូប និងវីដេអូប្រហាក់ប្រហែលទៅនឹងកាមេរ៉ាអាជីពនានាផងដែរ។ ក្រុមហ៊ុនដែលយើងមើលឃើញថា បានបំពេញតម្រូវការរបស់អតិថិជនបានល្អជាងគេ គឺក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា ក្រុមហ៊ុនទូរស័ព្ទដៃ vivo បានបង្កើតនូវបច្ចេកវិទ្យាជឿនលឿន​ តម្លៃសមរម្យ សម្រាប់ទីផ្សារប្រទេសកម្ពុជាយើង។

នាឱកាសនេះក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ចេញម៉ូដែលថ្មីមួយទៀតគឺ Y33s ម៉ូដែលស្មាតហ្វូននេះបានបង្ហាញឲ្យឃើញថា vivo មានការយល់ដឹងច្រើនពីតម្រូវការរបស់អតិថិជនខ្លួនទូទាំងពិភពលោក ជាពិសេសអតិថិជនប្រចាំប្រទេសកម្ពុជា ដែលមានតម្រូវការខ្ពស់ និងចង់បានតម្លៃសមរម្យ។

That’s Y! ស្មាតហ្វូន vivo Y33s
That’s Y! ស្មាតហ្វូន vivo Y33s

យើងមកមើលពីលក្ខណៈសម្បត្តិរបស់វាវិញ គឺជាស្មាតហ្វូនដែលត្រូវបានធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងរូបរាងដ៏ស្តើងកម្រាស់ត្រឹម 8.0mm ទម្ងន់ 182g ផ្តល់មកជាមួយនឹងជម្រើសពីរពណ៌គឺ ពណ៌ខៀវបែកទឹកក្រូចហៅថា Midday Dream និងពណ៌ខ្មៅរលោងដូចកញ្ចក់ហៅថា Mirror Black។ ចំពោះផ្ទៃអេក្រង់ធំទូលាយទំហំ 6.51 អ៊ីញ មានកម្រិតបង្ហាញ FHD+ ទំហំ 2408×1080px នៅលើផ្ទៃបង្ហាញចេញសរុប 90.6% ធៀបនឹងអេក្រង់ទៅរៀងទាំងមូល។

That’s Y! ស្មាតហ្វូន vivo Y33s
That’s Y! ស្មាតហ្វូន vivo Y33s
That’s Y! ស្មាតហ្វូន vivo Y33s
That’s Y! ស្មាតហ្វូន vivo Y33s

រីឯសម្រាប់ផ្នែកកាមេរ៉ារបស់វាវិញ គឺត្រូវបានបំពាក់មកជាមួយនឹងលែនកាមេរ៉ាក្រោយ AI 3គ្រាប់ លែនគោលទំហំ 50MP  មាន aperture 1.8 អាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080p ក្នុងល្បឿន 30fps អាចធ្វើការថតបានជាមួយមុខងារ Portrait, Panorama, Live Photo, Slow-Mo, Time-Lapse, Pro Mode និង DOC។ ចំនែកលែនជំនួយបន្ថែម 2 គ្រាប់ទៀតមានទំហំ 2MP មាន aperture 2.4 ដូចគ្នា ដោយមួយជា Macro Lens ប្រើសម្រាប់ផ្តិតយករូបវត្ថុនៅជិតបំផុតក្នុងគម្លាត 4cm និងមួយគ្រាប់ទៀតជា Depth Sensor សម្រាប់ជំនួយក្នុងការផ្តិតយករូបភាពបែបព្រាលផ្ទៃខាងក្រោយ។

កាមេរ៉ាមុខរបស់ទូរស័ព្ទ vivo Y33s នេះ មានទំហំ 16 មេហ្គាភិចសែល កម្រិត Aperture f/2.0 មានបំពាក់មុខងារពិសេសមួយក្នុងចំណោមមុខងារផ្សេងទៀត គឺមុខងារ Super Night Selfie / Portrait / Face Beauty និង bokeh។ vivo Y33s ដំណើរការលើបន្ទះឈីប Helio G80 មានរ៉េមទំហំ 8GB បូកបន្ថែមរ៉េមជំនួយ 4GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB អាចធ្វើការបន្ថែមម៉េមូរីខាងក្រៅបានដល់ទៅ 1TB។

That’s Y! ស្មាតហ្វូន vivo Y33s
That’s Y! ស្មាតហ្វូន vivo Y33s

ហើយវាក៏ប្រតិបត្តិការដោយប្រព័ន្ធដំណើរការ Funtouch OS11.1 គាំទ្រដោយ Android 11 ថ្មទំហំធំដល់ទៅ  5000mAh ផ្តល់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 18W តាមរយៈរន្ធ USB-C។ មួយវិញទៀតសម្រាប់បងប្អូនដែរកំពុងទន្ទឹងរង់ចាំការមកដល់នៃស្មាតហ្វូន Y33s ពេលនេះបងប្អូនអាចធ្វើការរកជាវបាន នៅគ្រប់បណ្តាលហាងលក់ទូរស័ព្ទនានាទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃនេះតទៅជាមួយនឹងកញ្ចប់តម្លៃ $249​៕

That’s Y! ស្មាតហ្វូន vivo Y33s
That’s Y! ស្មាតហ្វូន vivo Y33s
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T