ក្រុមហ៊ុនបច្ចេកវិទ្យា vivo ប្រកាសលក់ជាផ្លូវការនូវស្មាតហ្វូន V23e សមត្ថភាពខ្លាំងក្លាក្នុងការថតរូបភាព Selfie ដ៏អស្ចារ្យ!

//s9.kh1.co/47/47ab643ff1edfccdd59b89c1b30e89516c863c34.jpg
សង្គម

 ១០-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុនបច្ចេកវិទ្យា vivo ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី V23e ដែលមានកាមេរ៉ាខាងមុខដ៏ខ្លាំងក្លាទំហំ 50MP ជាមួយនឹងមុខងារ និងលក្ខណៈពិសេសៗជាច្រើន ដែលផ្តល់នូវភាពអស្ចារ្យក្នុងការថតរូបភាពកាន់តែសម្បូរបែប។

ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី V23e ដែលមានកាមេរ៉ាខាងមុខដ៏ខ្លាំងក្លាទំហំ 50MP ជាមួយនឹងមុខងារ និងលក្ខណៈពិសេសៗជាច្រើន ដែលផ្តល់នូវភាពអស្ចារ្យក្នុងការថតរូបភាពកាន់តែសម្បូរបែប។ ស្មាតហ្វូនស៊េរីថ្មី V23e នេះ ផ្តល់នូវរូបភាពច្បាស់សម្រាប់ការថត selfies ជាមួយនឹងមុខងារ Autofocus និងមុខងារពិសេសៗជាច្រើនទៀតនៅក្នុង Portrait Mode ហើយសម្រាប់ការថតនៅពេលយប់គឺច្បាស់ស្រស់ស្អាត ហើយវាក៏មានមុខងារ AI Extreme Night modeផងដែរ។ ស្មាតហ្វូននេះអាចបន្ថែមនូវការថតរូបភាពកាន់តែអស្ចារ្យបន្ថែមទៀត ជាមួយនឹងមុខងារ Steadiface Selfie Video, upgraded Dual-View Video និង Double Exposure mode ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មាតហ្វូន V23e នេះត្រូវបានឌីស្សាញឡើងដើម្បីផ្តល់នូវភាពអស្ចារ្យនៅក្នុងការថតរូបភាព និងបំពាក់នូវមុខងារថ្មីៗជាច្រើន សម្រាប់អ្នកដែលចង់បាននូវភាពរីករាយ  និងភាពច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងការថតរូបភាពប្រភេទ Self-Portraits។

  ស្មាតហ្វូន V23e
  ស្មាតហ្វូន V23e

កាមេរ៉ាខាងមុខ 50MP ដំបូងគេដែលនាំយកនូវការថតរូបភាព Selfies ដ៏អស្ចារ្យបំផុត

ស្មាតហ្វូន V23e របស់ក្រុមហ៊ុន vivo គឺបំពាក់នូវកាមេរ៉ាខាងមុខកម្រិតខ្ពស់បំផុតដំបូងគេ ដែលមានបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា Autofocus និង Portrait Modes ជាច្រើនផ្សេងៗគ្នាដូចជា AI Extreme Night និង Multi-Style Portrait។​ ​ជាមួយនឹងកាមេរ៉ា 50MP AF​ ខាងមុខនេះ អាចថតរូបភាព Selfies បានច្បាស់ស្រស់ស្អាត ហើយវាក៏មានមុខងារថ្មីគឺ Eye Autofocus ដែលអ្នកប្រើប្រាស់អាចចាប់រូបភាពជាមួយនឹងចលនាមួយភ្លែត ដែលរឹតតែបង្កើននូវការចងចាំដែលមិនអាចបំភ្លេចបាននោះទេ។

អ្នកប្រើប្រាស់អាចធ្វើការថតរូបភាពជាច្រើននៅក្នុងទីងងឹត ជាមួយនឹងមុខងារ AI Extreme Night បានយ៉ាងច្បាស់ល្អ និង​ Multi-Style Portrait mode ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្កើតនូវការថតរូបភាពយ៉ាងអស្ចារ្យ ប្រកបដោយភាពរីករាយថែមទៀតផង។ បន្ថែមពីនេះទៀតនោះ នៅក្នុង Dual-View Video ក៏អនុញ្ញាតអោយថតរូបនៅក្នុងពេលដំណាលគ្នា ជាមួយនឹងកាមេរ៉ាខាងមុខ និងខាងក្រោយដែលមិនអាចបំភ្លេចបាននោះទេ។

Double Exposure គឺជាមុខងារកម្សាន្តថ្មីមួយទៀត ដែលផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការ Import នូវ Background ជាច្រើនសម្រាប់ប្រើប្រាស់ជាស្ទាយ៍ និងភាពច្នៃប្រឌិតរបស់ខ្លួន។ នៅក្នុងមុខងារ Steadiface Selfie Video mode ស្មាតហ្វូន V23e ក៏អាចកាត់បន្ថយនូវការរង្គើរនៅក្នុងពេលថត Selfie ជាមួយនឹងមុខងារ rock-solid video stabilization ថែមទៀត។

  ស្មាតហ្វូន V23e
  ស្មាតហ្វូន V23e

កាមេរ៉ាថតរូបភាពបានច្បាស់នៅពេលយប់

ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 64MP នៅលើស្មាតហ្វូន V23e របស់ក្រុមហ៊ុន vivo នេះ ផ្តល់នូវភាពអស្ចារ្យបំផុតនៅក្នុងការថតរូបភាព។ វាអមជាមួយនឹងកាមេរ៉ាទំហំ 8MP super wide-angle និង 2MP macro  ដែលអាចចាប់រូបភាពបានផ្សេងៗគ្នាយ៉ាងទាក់ទាញ។ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ Bokeh Flare Portrait​ សម្រាប់ជំនួយនៅក្នុងការថតនៅពេលយប់ ជាមួយនឹងការបន្ថែមនូវ portrait effects ជាច្រើនថែមទៀត។ សម្រាប់​ Multi-Style Portrait វិញគឺបន្ថែមនូវ filters, color tone fine-tuning និង bokeh effects ជាច្រើនសម្រាប់ការថតរូបភាពជាមួយនឹងកាមេរ៉ាខាងក្រោយនេះ។

ការឌីស្សាញរូបរាងយ៉ាងប្រណីតទាក់ទាញបំផុត

ជាមួយនឹងកម្រាស់ត្រឹមតែ 7.36mm/7.41mm នោះ ស្មាតហ្វូន V23e នេះ គឺមានរូបរាងស្លីមជាមួយនឹងទម្ងន់ស្រាលក្នុងការប្រើប្រាស់ ហើយវាមានគែមប្រភេទ 2.5D ដែលមើលទៅការឌីស្សាញនេះពិតជាល្អឥតខ្ចោះបំផុត។ សម្រាប់ស្មាតហ្វូន V23e Moonlight Shadow គឺប្រើប្រាស់នូវប្រភេទ Ceramic Film ដែលផ្តល់នូវភាពទាក់ទាញបំផុត។ សម្រាប់ Sunshine Coast គឺប្រើប្រាស់នូវ Dual-Layer Coating ដែលបង្ហាញអំពីស្ទាយ៍បែបថ្មីមួយទៀត ជាមួយនឹងការមើលទៅចម្រុះពណ៌ស្អាតប្លែកតែម្តង។

  ស្មាតហ្វូន V23e
  ស្មាតហ្វូន V23e

កម្លាំងម៉ាស៊ីនខ្លាំងក្លា កាន់តែរលូនក្នុងការប្រើប្រាស់

ស្មាតហ្វូន V23e ថ្មីនេះ ប្រើប្រាស់នូវ Funtouch OS 12 ដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់បំផុត។ ស្មាតហ្វូន V23e នេះមានរ៉េម 8GB + 4GB RAM ជាមួយនឹងមុខងារ Extended RAM 2.0 ដែល 4GB Memory នេះ នឹងប្រើប្រាស់ជារ៉េមនៅពេលដែលចាំបាច់។ អ្នកប្រើប្រាស់នឹងកាន់តែរីករាយជាមួយនឹងល្បឿនលឿន របស់ស្មាតហ្វូននេះបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ស្មាតហ្វូន V23e ប្រើប្រាស់នូវបច្ចេកវិទ្យា 44W FlashCharge ដែលអាចធ្វើការសាកថ្មបានពី 1% ទៅ 40% នៅក្នុងពេលត្រឹមតែ 15 នាទី ដែលនេះបង្ហាញអំពីល្បឿនលឿននៃការសាកថ្មរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះក៏ទទួលបាននូវវិញ្ញាបនបត្រ Hi-Res Certification ដែលផ្តល់នូវសំឡេងលឺច្បាស់ និងពិរោះបំផុតក្នុងការប្រើប្រាស់ថែមទៀត។

ជាមួយនឹងការបំពាក់នូវភាពច្នៃប្រឌិត និងបច្ចេកវិទ្យាជាច្រើនដ៏ល្អបំផុតនេះ ក្រុមហ៊ុន vivo ពិតជាបានឆ្លើយតប ជាមួយនឹងការផ្តល់នូវបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យបំផុត ជាមួយនឹងស្មាតហ្វូន V23e ដែលជាស្មាតហ្វូនដែលមានតម្លៃសមរម្យ និងសមត្ថភាពខ្ពស់បំផុត។ មួយវិញទៀត បងប្អូនក៏អាចធ្វើការរកជាវបានជាមួយនឹងស្មាតហ្វូន vivo V23e នេះ ចាប់ពីថ្ងៃទី10 ខែធ្នូ ឆ្នាំ2021 នេះតទៅ  ដែរស្មាតហ្វូន V23e មេម៉ូរីក្នុងម៉ាស៊ីន 128GB តម្លៃ 329 ដុល្លារ និងជម្រើសមេម៉ូរីក្នុងម៉ាស៊ីន 256GB តម្លៃ 359 ដុល្លារ

  ស្មាតហ្វូន V23e
  ស្មាតហ្វូន V23e
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T