ក្រុមហ៊ុន vivo ត្រៀមនឹងបញ្ចេញស្មាតហ្វូន V Series និងតារាតំណាងបន្ទាប់​ «ទូតសុឆ្ឆន្ទៈ» របស់ខ្លួន នាពេលខាងមុខនេះ!

//s9.kh1.co/9f/9f0bdd143b8353e45c3a224dfad39d516a54e627.jpg
បច្ចេកវិទ្យា

 ០៦-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុន vivo ត្រៀមនឹងបញ្ចេញស្មាតហ្វូន V Series និងតារាតំណាងបន្ទាប់​ «ទូតសុឆ្ឆន្ទៈ» របស់ខ្លួន។

ភ្នំពេញ៖ ដោយសារតែការយកចិត្តទុកដាក់ ក៏ដូចជាការប្រើប្រាស់ទៅលើស្មាតហ្វូននាពេលបច្ចុប្បន្ន មានតម្រូវការច្រើន មិនថាការប្រាស្រ័យទាក់ទង និងតាមបណ្តាញសង្គមផ្សេងៗនោះទេ ស្មាតហ្វូនប្រៀបដូចជាសរសៃឈាមយ៉ាងសំខាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងការខិតខំប្រឹងប្រែង ក៏ដូចជាការបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនស្មាតហ្វូន vivo តែងតែផ្តល់អ្វីដែរថ្មី ជាមួយនឹងការបង្ហាញចេញនូវស្មាតហ្វូនរបស់ខ្លួននីមួយៗ គឺសុទ្ធសឹងតែមានភាពច្នៃប្រឌិត បច្ចេកវិទ្យាទំនើប និងកំណែទំរង់ថ្មីៗជានិច្ច អមមកជាមួយនឹងតម្លៃសមរម្យបំផុត។ អ្វីទាំងអស់នេះហើយ ដែរធ្វើឲ្យស្មាតហ្វូន vivo ក្លាយជាផលិតផលដ៏ល្អបំផុតនៅលើទីផ្សារនាពេលបច្ចុប្បន្ន។

ស្មាតហ្វូន V Series
ស្មាតហ្វូន V Series

មួយវិញទៀតនៅថ្ងៃនេះ ក្រុមហ៊ុន vivo ក៏បានប្រកាសថានឹងមានវត្តមាននៃសមាជិកថ្មីរបស់ខ្លួនមួយម៉ូឌែលទៀត ដែលនឹងមកដល់នាពេលឆាប់នេះ។ ដោយវាត្រូវជាបងប្អូនរួមជំនាន់នៃត្រកូល V ប៉ុន្តែមិនទាន់បានបញ្ជាក់ឲ្យច្បាស់ការថាជាស្មាតហ្វូននៃត្រកូល V ម៉ូឌែលអ្វីនៅឡើយទេ។

ទន្ទឹមនឹងការមកដល់នៃស្មាតហ្វូន V Series ក្រុមហ៊ុន vivo ក៏បានត្រៀមបង្ហាញនូវវត្តមាននៃតារាតំណាង ទូតសុឆ្ឆន្ទៈ មួយរូបទៀត ដែលយើងក៏មិនទាន់ដឹងច្បាស់ថាតើជាតារារូបណានោះទេ។

តើអ្នកណាជាទូតសុឆ្ឆន្ទៈថ្មីរបស់ vivo?
តើអ្នកណាជាទូតសុឆ្ឆន្ទៈថ្មីរបស់ vivo?

ដើម្បីស្រាយចម្ងល់ និងចង់ដឹងឲ្យកាន់តែច្បាស់ថា តើស្មាតហ្វូនជំនាន់ចុងក្រោយ នៃត្រកូល V Series មួយនេះនឹងមានអ្វីពិសេសខ្លះ ហើយនឹងតារាតំណាងបន្ទាប់របស់ក្រុមហ៊ុនស្មាតហ្វូន​​ vivo គឺជានរណា? បងប្អូនអាចធ្វើការតាមដានជាមួយនឹងទំព័រផេកផ្លូវការរបស់ vivo ទាំងអស់គ្នា!

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T