vivo បើកធ្វើការ Pre-Order (កុម្មង់ទុកមុន) លើស្មាតហ្វូន V23e បន្ទាប់ពីចប់កម្មវិធីសម្ពោធថ្មីៗនេះ!

//s9.kh1.co/e9/e982a28a3b83ad3827e3bbab67a0812a34dfe25e.jpg
បច្ចេកវិទ្យា

 ២៩-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

កាលពីរាត្រីថ្ងៃសៅរ៍ ទី27 ខែវិច្ឆិកា ឆ្នាំ2021 កន្លងទៅនេះ ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជាបានធ្វើការសម្ពោធទៅលើស្មាតហ្វូនត្រកូល V

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃសៅរ៍ ទី27 ខែវិច្ឆិកា ឆ្នាំ2021 កន្លងទៅនេះ ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជាបានធ្វើការសម្ពោធទៅលើស្មាតហ្វូនត្រកូល V​ ជំនាន់ថ្មីរបស់ខ្លួនមួយម៉ូឌែល នៃស្មាតហ្វូន vivo V23e ដែលឃើញមានថាមានការចូលរួមពីសំណាក់តារាតំណាងដែលជា KOL របស់ vivo លោក ឈិន​ ឈឿន / លោក រៀន ថត / លោកវី​ យ៉ារ៉ូ និងកញ្ញា ជីមមី ម៉េង ព្រមទាំងតារាប្រចាំផលិតកម្មរស្មីហង្សមាស លោក នី រតនា​ / កញ្ញាសុខ សីឡាលីន / កញ្ញា វី ឌីណែត និងលោក ទេព ពិសិដ្ឋ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/c4/c49d8b96dc57ddf4c00f7fa1a64467b634954531.jpg
https://s9.kh1.co/__image/w=650,h=975,q=100/87/8773e224ec3c72face5a3eb5e92a9cd92885e5ae.jpg
https://s9.kh1.co/__image/w=650,h=975,q=100/bf/bfb3b88576c86f7fe5e353ca0debefc198bc44a9.jpg
https://s9.kh1.co/__image/w=650,h=975,q=100/1a/1a7834b3a120bc2136d8f0a6b1dd448949dbe8d8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/56/5675a0055d8536eabb95970f7d36ea23a514b9b3.jpg

ចំពោះការបង្ហាញខ្លួនរបស់វត្ថមាននៃស្មាតហ្វូន V23e នេះដែរ គឺត្រូវបានធ្វើការផ្តោតសំខាន់ទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសនូវស្មាតហ្វូនដែលមានតម្លៃសមរម្យដែលអាចផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ និងការថតរូបភាពកាន់តែអស្ចារ្យបំផុត។ ស្មាតហ្វូន V23e នេះត្រូវបានឌីស្សាញឡើង ដើម្បីផ្តល់នូវភាពអស្ចារ្យនៅក្នុងការថតរូបភាព និងបំពាក់នូវមុខងារថ្មីៗជាច្រើនសម្រាប់អ្នកដែលចង់បាននូវភាពរីករាយ និងភាពច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងការថតរូបភាពប្រភេទ Self-Portraits។”

https://s9.kh1.co/__image/w=650,h=434,q=100/f8/f83f29ac0d9641f8bdd33841da8c71ae1d964c80.jpg
https://s9.kh1.co/__image/w=650,h=434,q=100/9d/9dbeb4adc2d4c90ac4fcc0ea00a23f397de1dd35.jpg

កាមេរ៉ាខាងមុខ 50MP ដំបូងគេដែលនាំយកនូវការថតរូបភាព Selfies ដ៏អស្ចារ្យបំផុត
ស្មាតហ្វូន V23e របស់ក្រុមហ៊ុន vivo គឺបំពាក់នូវកាមេរ៉ាខាងមុខកម្រិតខ្ពស់បំផុតដំបូងគេ ដែលមានបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា autofocus និង portrait modes ជាច្រើនផ្សេងៗគ្នាដូចជា AI Extreme Night និង Multi-Style Portrait។ ជាមួយនឹងកាមេរ៉ា 50MP AF ខាងមុខនេះអាចថតរូបភាព Selfies បានច្បាស់ស្រស់ស្អាត ហើយវាក៏មានមុខងារថ្មីគឺ Eye Autofocus ដែលអ្នកប្រើប្រាស់អាចចាប់រូបភាពជាមួយនឹងចលនាមួយភ្លែតដែលរឹតតែបង្កើននូវការចងចាំដែលមិនអាចបំភ្លេចបាននោះទេ។

https://s9.kh1.co/__image/w=650,h=434,q=100/1e/1e388d762d66fa5465d01d7a9f4a904bacf78d1a.jpg

អ្នកប្រើប្រាស់អាចធ្វើការថតរូបភាពជាច្រើននៅក្នុងទីងងឹតជាមួយនឹងមុខងារ AI Extreme Night បានយ៉ាងច្បាស់ល្អ និង Multi-Style Portrait mode ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្កើតនូវការថតរូបភាពយ៉ាងអស្ចារ្យប្រកបដោយភាពរីករាយថែមទៀតផង។ បន្ថែមពីនេះទៀតនោះ នៅក្នុង Dual-View Video ក៏អនុញ្ញាតអោយថតរូបនៅក្នុងពេលដំណាលគ្នាជាមួយនឹងកាមេរ៉ាខាងមុខ និងខាងក្រោយដែលមិនអាចបំភ្លេចបាននោះទេ។

https://s9.kh1.co/__image/w=650,h=434,q=100/65/657e63f9c047570262df08c45cbf77c612db900d.jpg

Double Exposure គឺជាមុខងារកម្សាន្តថ្មីមួយទៀតដែលផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការ Import នូវ Background ជាច្រើនសម្រាប់ប្រើប្រាស់ជាស្ទាយ៍ និងភាពច្នៃប្រឌិតរបស់ខ្លួន។ នៅក្នុងមុខងារ Steadiface Selfie Video mode ស្មាតហ្វូន V23e ក៏អាចកាត់បន្ថយនូវការរង្គើរនៅក្នុងពេលថត Selfie ជាមួយនឹងមុខងារ rock-solid video stabilization ថែមទៀត។

ការឌីស្សាញរូបរាងយ៉ាងប្រណិតទាក់ទាញបំផុត ជាមួយនឹងកម្រាស់ត្រឹមតែ 7.36mm/7.41mm នោះ ស្មាតហ្វូន V23e នេះគឺមានរូបរាងស្លីមជាមួយនឹងទម្ងន់ស្រាលក្នុងការប្រើប្រាស់ ហើយវាមានគែមប្រភេទ 2.5D ដែលមើលទៅការឌីស្សាញនេះពិតជាល្អឥតខ្ចោះបំផុត។ សម្រាប់ស្មាតហ្វូន V23e Moonlight Shadow ប្រើប្រាស់នូវប្រភេទ Ceramic Film ដែលផ្តល់នូវភាពទាក់ទាញបំផុត។ សម្រាប់ Sunshine Coast  វិញគឺប្រើប្រាស់នូវ Dual-Layer Coating ដែលបង្ហាញអំពីស្ទាយ៍បែបថ្មីមួយទៀតជាមួយនឹងការមើលទៅចម្រុះពណ៌ស្អាតប្លែកតែម្តង។

ស្មាតហ្វូន V23e ថ្មីនេះប្រើប្រាស់នូវ Funtouch OS 12 ដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់បំផុត។ ស្មាតហ្វូន V23e មានរ៉េម 8GB+4GB RAM ជាមួយនឹងមុខងារ Extended RAM2.0 ដែល 4GB Memory នេះនឹងប្រើប្រាស់ជារ៉េមនៅពេលដែលចាំបាច់។ អ្នកប្រើប្រាស់នឹងកាន់តែរីករាយជាមួយនឹងល្បឿនលឿនរបស់ស្មាតហ្វូននេះបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ស្មាតហ្វូន V23e នេះប្រើប្រាស់នូវបច្ចេកវិទ្យា 44W Flash Charge ដែលអាចធ្វើការសាកថ្មបានពី 1% ទៅ 40% នៅក្នុងពេលត្រឹមតែ 15នាទី ដែលនេះបង្ហាញអំពីល្បឿនលឿននៃការសាកថ្មរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះក៏ទទួលបាននូវវិញ្ញាបនបត្រ Hi-Res Certification ដែលផ្តល់នូវសំឡេងលឺច្បាស់ និងពិរោះបំផុតក្នុងការប្រើប្រាស់ថែមទៀត។

ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 64MP  នៅលើស្មាតហ្វូន V23e របស់ក្រុមហ៊ុន vivo នេះផ្តល់នូវភាពអស្ចារ្យបំផុតនៅក្នុងការថតរូបភាព។ វាអមជាមួយនឹងកាមេរ៉ាទំហំ 8MP super wide-angle និង 2MP macro ដែលអាចចាប់រូបភាពបានផ្សេងៗគ្នាយ៉ាងទាក់ទាញ។ វាក៏មានភ្ជាប់ជាមួយនឹងមុខងារ Bokeh Flare Portrait សម្រាប់ជំនួយនៅក្នុងការថតនៅពេលយប់ជាមួយនឹងការបន្ថែមនូវ portrait effects ជាច្រើនថែមទៀត។ សម្រាប់ Multi-Style Portrait វិញគឺបន្ថែមនូវ filters, color tone fine-tuning និង bokeh effects ជាច្រើនសម្រាប់ការថតរូបភាពជាមួយនឹងកាមេរ៉ាខាងក្រោយនេះ។

ជាមួយនឹងការបំពាក់នូវភាពច្នៃប្រឌិត និងបច្ចេកវិទ្យាជាច្រើនដ៏ល្អបំផុតនេះ ក្រុមហ៊ុន vivo ពិតជាបានឆ្លើយតបជាមួយនឹងការផ្តល់នូវបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យបំផុតជាមួយនឹងស្មាតហ្វូន V23e ដែលជាស្មាតហ្វូនដែលមានតម្លៃសមរម្យ និងសមត្ថភាពខ្ពស់បំផុត។

ដូច្នេះសម្រាប់អ្នកដែលមានចំណាប់អារម្មណ៌លើម៉ូឌែលស្មាតហ្វូន V23e អាចធ្វើការ Pre-Order (កុម្មង់ទុកមុន) បានចាប់ពីថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2021 នេះតទៅ រហូតដល់ថ្ងៃទី09 ខែធ្នូ ឆ្នាំ2021 ជាមួយនឹង V23e ដែលមាន Memory 128GB តម្លៃ $329 និង V23e ដែលមាន Memory 256GB តម្លៃ $359 ជាមួយនឹងការទទួលបាននូវការបន្ថែមជូនកាដូយ៉ាងសន្ធឹកសន្ធាប់រួមមានដូចជា៖
- កាតាបស្ពាយ : តម្លៃ $29
- ប្រអប់កាដូ (Bluetooth Speaker + ជើងទ្រទូរស័ព្ទ ) : តម្លៃ $49
- ការធានាអេក្រង់ 6ខែ (ទទួលបានការផ្លាស់ប្ដូរលើអេក្រង់ខូចខាតបាន 1ដង)/ ការធានាគុណភាព 18ខែ : តម្លៃ $119  
- ស៊ីមកាត Smart ធំហ្ម៎ងតម្លៃ : $129៕

https://s9.kh1.co/__image/w=650,h=650,q=100/f2/f22743740429e3e2e6fbc1f14d4185ac6b160abc.png
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T