​​ក្រុមហ៊ុនស្មាតហ្វូន vivo នឹងបើកការសម្ពោធជាផ្លូវការ ស្មាតហ្វូន V23e ដែលនឹងមានការចូលរួមពីសំណាក់តារាជាច្រើនដួង!

//s9.kh1.co/9c/9c66416ea5c31996752b9dbde4e27e4ec3079107.jpg
សង្គម

 ២៥-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2021 ខាងមុខនេះ ក្រុមហ៊ុនស្មាតហ្វូន vivo នឹងបើកការសម្ពោធផ្លូវការ ស្មាតហ្វូន V23e ដែលនឹងមានការចូលរួមពីសំណាក់តារាជាច្រើនដួង។ កម្មវីធីសម្ពោធនឹង Live ផ្ទាល់ចេញពីផេកផ្លូវការរបស់ vivo នឹងនៅលើកញ្ចក់ទូរទស្សន៌ ហង្សមាស HDTV នៅវេលាម៉ោង 6:00 យប់ ដល់ម៉ោង 8:00 យប់។

ភ្នំពេញ៖ ជាដំណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រ ដូចជាបងប្អូនបានដឹងមកហើយថា ក្រុមហ៊ុនស្មាតហ្វូន vivo គឺជាស្លាកសញ្ញាមួយ ដែលកំពុងទទួលបាននូវការចាប់អារម្មណ៌ និងមានប្រជាប្រិយភាពខ្លាំងទៅលើស្មាតហ្វូនរបស់ខ្លួន។
អ្វីដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ ជាមួយនឹងការបង្ហាញខ្លួនរបស់ស្មាតហ្វូន vivo V Series បន្ទាប់ក៏ខិតជិតមកដល់ហើយដែរ។ គ្រួសារនៃត្រកូល vivo V Series គឺជាស្មាតហ្វូនដែរស្ថិតនៅក្នុងលំដាប់ថ្នាក់បង្គួរមួយ ដែលតែងតែផ្តល់ជាមួយនឹង ចំណាប់អារម្មណ៌ខ្លាំងចំពោះអ្នកប្រើប្រាស់ មិនថាទៅលើរូបរាង បច្ចេកវិទ្យា ប្រព័ន្ធប្រតិបត្តិការ កាមេរ៉ា គឺសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ នឹងប្រកបដោយភាពច្នៃប្រឌិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន vivo V23e
ស្មាតហ្វូន vivo V23e

យ៉ាងណាម៉ិញដោយសារតែឃើញថា បច្ចុប្បន្នស្មាតហ្វូនគឺជាតម្រូវការដ៏ចាំបាច់ ដូច្នេះក្រុមហ៊ុន vivo ក៏បានត្រៀមបញ្ចេញជាមួយនឹងស្មាតហ្វូននៃត្រកូល V Series បន្ទាប់ vivo V23e ដែលនឹងធ្វើការបើកសម្ពោធជាផ្លូវការនា ថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2021 នេះ ដែលមានការ Live ផ្ទាល់ចេញពីផេកផ្លូវការរបស់ vivo នឹងនៅលើកញ្ចក់ទូរទស្សន៌ ហង្សមាស HDTV នៅវេលាម៉ោង 6:00 យប់ ដល់ម៉ោង 8:00 យប់។

កម្មវិធីសម្ពោធស្មាតហ្វូន vivo V23e ជាផ្លូវការ
កម្មវិធីសម្ពោធស្មាតហ្វូន vivo V23e ជាផ្លូវការ

នៅក្នុងព្រឹត្តិការដ៏អស្ចារ្យនេះដែរ ​​ ក៏មានការចូលរួមពីសំណាក់តារាជាច្រើនដួង ដែលមានដូចជា តារាតំណាងដែលជា KOL របស់ vivo លោក ឈិន ឈឿន / លោក រៀន ថត / លោក វី​ យ៉ារ៉ូ និង កញ្ញា ជីមមី ម៉េង ព្រមទាំងតារាប្រចាំផលិតកម្ម រស្មី ហង្សមាស លោក នី រតនា​ / កញ្ញា សុខ សីឡាលីន / កញ្ញា វី ឌីណែត និង លោក ទេព ពិសិដ្ឋ។
សម្រាប់អ្នកដែលធ្វើការចូលរួមទស្សនាការ​​ Live ដោយគ្រាន់តែធ្វើការចូលរួម Comment នឹងមានឱកាសឈ្នះរង្វាន់ជាមួយនឹងកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានដូចជា ៖ ស្មាតហ្វូន vivo V23e ចំនួន 3រង្វាន់ / ប្រអប់កាដូ V23e ចំនួន 20រង្វាន់ / កាស TWS ចំនួន 7រង្វាន់ និងកាតាបស្ពាយចំនួន 30រង្វាន់៕

ស្មាតហ្វូន vivo V23e
ស្មាតហ្វូន vivo V23e
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T