អត់ប្ដីមិនបញ្ហា អ្នកម៉ាក់សម័យថ្មី Sara រៀបចំខួបកូនស្រី១ឆ្នាំ ឡើងកក់ក្ដៅបែបនេះ

//s9.kh1.co/4c/4c8acbec9429868fac33d3b5c5edfbbe69ed0e53.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាស្រី Sara Casinghini បង្ហាញពីទិដ្ឋភាពដ៏រីករាយនៅក្នុងគ្រួសាររបស់ខ្លួន ក្នុងឱកាសរៀបចំខួបកំណើតឲ្យកូនស្រីបណ្ដូលចិត្តយ៉ាងកក់ក្ដៅ

ថៃ៖ អាចនិយាយបានថា តារាស្រី Sara Casinghini គឺជាអ្នកម្តាយដ៏រឹងមាំម្នាក់ ដែលទទួលខុសត្រូវក្នុងការចិញ្ចឹមកូនប្រុសស្រីទាំង ២ របស់ខ្លួនតែម្នាក់ឯង ដោយមិនខ្លាចពីភាពនឿយហត់ និងបានធ្វើឲ្យមនុស្សជាច្រើន តែងតែធ្វើការតាមដានទៅលើសកម្មភាពជីវិតរស់នៅរបស់តារាស្រីរូបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ Sara ស្រាប់តែបានបង្ហាញពីទិដ្ឋភាពដ៏កក់ក្ដៅមួយនៅក្នុងគ្រួសាររបស់ខ្លួន នៅក្នុងឱកាសរៀបចំខួបកំណើតគម្រប់១ឆ្នាំ ឲ្យកូនស្រីទី២ដ៏គួរឲ្យស្រលាញ់របស់ខ្លួន ដោយបានធ្វើពិធីជប់លៀងតូចមួយ និងមានការរៀបចំយ៉ាងស្រស់ស្អាតនៅក្នុងផ្ទះ ពោរពេញដោយស្នាមញញឹម ព្រមទាំងមានភាពសប្បាយរីករាយនៅក្នុងការចំណាយពេលវេលាដ៏ល្អជាមួយគ្នាសម្រាប់គ្រួសាររបស់ខ្លួន។ 

ជាមួយនឹងរូបភាពបង្ហាញពីបរិយាកាសដ៏ស្រស់ស្រាយ នៅក្នុងពិធីខួបកំណើតកូនស្រីរបស់ Sara ក៏បានធ្វើឱ្យបេះដូងអ្នកគាំទ្រស្ទើរតែផ្ទុះឡើងជាបន្តបន្ទាប់ បន្ទាប់ពីបានឃើញជីវិតរស់នៅយ៉ាងមានក្ដីសុខរបស់នាង ក៏ដូចជាបានជូនពរថ្ងៃកំណើតទៅដល់កូនស្រីនាង គ្រប់ៗគ្នា ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Sara
Sara
Sara
Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara
ទិដ្ឋភាពក្នងថ្ងៃកំណើតរបស់កូនស្រី Sara
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T