តុបតែងឈុតមួយនេះ Taylor Swift បង្ហាញភាពស្រស់ស្អាត ដូចព្រះនាង

//s9.kh1.co/28/2886a4dcff26e770ea5fb7a155fdf762c89a0a06.jpg
តារា & កម្សាន្ដ

 ០៩-មិថុនា-២០២៥ ៨ព្រឹក · ៧ ម៉ោងមុន

តារា​ចម្រៀងស្រី Taylor Swift បាន​បង្ហាញសម្រស់យ៉ាងទាក់ទាញ ពេលចូលរួមពិធីមង្គលការបងប្អូនជីដូនមួយរបស់ គូស្នេហ៍។

កម្សាន្ត៖ តារា​ចម្រៀងស្រី Taylor Swift បាន​បង្ហាញខ្លួនយ៉ាងទាក់ទាញ ស្លៀក​រ៉ូប​ផ្កា​ពណ៌​ខៀវ​ ខណៈ​នាង​ និង​គូស្នេហ៍ លោក Travis Kelce បាន​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្អូន​ជីដូន​មួយ​ របស់​ពួក​គេ​ ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taylor Swift
Taylor Swift

អ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល នៅពេលដែលបានឃើញ តារាចម្រៀងស្រី Taylor Swift និង លោក Travis Kelce នៅក្នុងពិធីមង្គលការ នៅ Nashville កាលពីថ្ងៃសុក្រ។ អ្នក​គាំទ្រ​ម្នាក់​ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ X ជាមួយ​នឹង​ចំណង​ជើង​ថា «មិន​គួរឲ្យជឿ Taylor Swift នៅ​ក្នុង​ពិធី​មង្គលការ​មិត្ត​ខ្ញុំ​ទេ»។ នៅក្នុងរូបថត និងវីដេអូដ៏ល្បីនៅលើ TikTok តារាចម្រៀងវ័យ ៣៥ ឆ្នាំរូបនេះ មើលទៅស្រស់ស្អាតក្នុងឈុតផ្កាគ្មានខ្សែ និងស្បែកជើងកែងខ្ពស់។ យោងតាម ​​Page Six រ៉ូបនេះ គឺមកពីម៉ាក Markarian ដែលមានតម្លៃជិត ២០០០ ដុល្លារ។

Taylor Swift
Taylor Swift

ក្នុងនោះដែរ Taylor ថែមទាំងបាន​លេងម៉ូតសក់​របស់​នាង ​ក្នុង​ម៉ូតបែប​បុរាណ និង​បាន​តុបតែង​ខ្លួន​បែបស្រាលៗ ខណៈ Travis Kelce ពាក់អាវដៃខ្លី និងខោជើងវែង។ គូស្នេហ៍មួយគូនេះ ត្រូវបានគេឃើញរាំជាមួយគ្នាយ៉ាងរំភើប នៅក្នុងពិធីមង្គលការរបស់បងប្អូនជីដូនមួយរបស់ Travis គឺ Tanner Corum ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T