អតីតស្វាមី សាន់ឆាយ បង្ហាញអារម្មណ៍ បែបនេះ ក្រោយ កូនៗ មិនបានចូលរួមពិធីរៀបការ

//s9.kh1.co/1f/1ffdc39f8df789eed36ac9ba3a59d06f1eababbb.jpg
តារា & កម្សាន្ដ

 ០៩-មិថុនា-២០២៥ ៩ព្រឹក · ១០ ម៉ោងមុន

អតីតស្វាមីតារាសម្ដែងស្រី Barbie Hsu បានបង្ហាញសកម្មភាពបែបស្ងៀមស្ងាត់ ពេលគេសួរនាំ ពីកូនៗ ដែលមិនបានចូលរួមពិធីមង្គលការរបស់ឪពុក។

កម្សាន្ត៖ អ្នកជំនួញ លោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីតារាសម្ដែងស្រី Barbie Hsu បានបង្ហាញសកម្មភាពបែបស្ងៀមស្ងាត់ នៅក្នុងការផ្សាយផ្ទាល់មួយ កាលពីថ្ងៃទី ៦ ខែមិថុនា នៅពេលសួរថា​ ហេតុអ្វីបានជា លោកមិននាំកូនទាំងពីរនាក់របស់ខ្លួន ទៅពិធីមង្គលការរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wang Xiaofei
Wang Xiaofei

នៅក្នុងអំឡុងពេលផ្សាយផ្ទាល់ មនុស្សជាច្រើនបានសួរអ្នកជំនួញរូបនេះ ថាតើកូនទាំងពីររបស់លោក នឹងចំណាយពេលរដូវក្តៅនៅឯណា ហើយ ថាតើពួកគេនឹងមកទីក្រុងប៉េកាំងដើម្បីជួបជុំគ្រួសាររបស់ពួកគេដែរឬទេ។ Wang Xiaofei បានឆ្លើយតបថា «កូនទាំងពីរប្រាកដជាមកទីក្រុងប៉េកាំងដើម្បីរស់នៅមួយរយៈ ហើយនេះគឺជាផ្ទះរបស់ពួកគេ»។

Wang Xiaofei
Wang Xiaofei

មនុស្សមួយចំនួន បានសួរថាហេតុអ្វីបានជាកូនទាំងពីរមិនចូលរួមពិធីមង្គលការរបស់ឪពុកពួកគេ ហើយ Wang Xiaofei នៅតែស្ងៀម ទឹកមុខរបស់លោក មើលទៅហាក់ក្រៀមក្រំណាស់។

នៅពេលដែលពិធីមង្គលការរបស់ Wang Xiaofei និង Mandy Ma Xiaomei ជិតនឹងប្រព្រឹត្តទៅ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍ថា Xiao Yue'er និងប្អូនប្រុស ត្រូវបានឪពុករបស់ពួកគេ នាំយកទៅចិនដីគោក ដើម្បីចូលរួមពិធីមង្គលការរបស់ឪពុក។ ទោះជាយ៉ាងណាក៏ដោយ ការពិតនៅថ្ងៃនោះ កូនទាំងពីរមិនបានចូលរួមទេ ប៉ុន្តែបានត្រឡប់ទៅតៃវ៉ាន់វិញ ដើម្បីបន្តការសិក្សា។ ប្រភពជាច្រើនបាននិយាយថា ពាណិជ្ជករ លោក Wang Xiaofei មានការព្រួយបារម្ភថា មតិសាធារណៈ នឹងប៉ះពាល់ដល់ការអភិវឌ្ឍរាងកាយ និងផ្លូវចិត្តរបស់កូនៗ ដូច្នេះលោកបានធ្វើការសម្រេចចិត្តបែបនេះ។

Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា

ប្រភពមួយទៀត បាននិយាយថា ដំបូងឡើយ Wang Xiaofei សង្ឃឹមថា ក្មេងៗនឹងមានវត្តមាន ហើយថែមទាំងគ្រោងឱ្យពួកគេធ្វើជាសាក្សី ក្នុងពិធីមង្គលការរបស់ឪពុកទៀតផង។ យ៉ាងណាមិញ ដោយគិតពីអារម្មណ៍កូនៗ និងសម្ពាធពីមហាជន ទីបំផុតលោកក៏សម្រេចចិត្តឲ្យពួកគេអវត្តមាន ពីពិធីមង្គលការតែម្តង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T