Michelle Chen បង្ហាញភាពស្រស់ស្អាត ហ្វេនៗសរសើរ គ្រប់គ្នា ក្រោយ លែងលះ ស្វាមី

//s9.kh1.co/4a/4a86d7e26ea9d791ce689467c0e896f1e553d3c5.jpg
តារា & កម្សាន្ដ

 ០៧-មិថុនា-២០២៥ ៩ព្រឹក · ១៦ ម៉ោងមុន

តារាសម្ដែងស្រី Michelle Chen Yanxi បានទាក់ទាញការចាប់អារម្មណ៍ ក្រោយពីបានបង្ហាញសម្រស់ស្អាតទាក់ទាញ ក្នុងឈុតមួយនេះ បន្ទាប់ពីលែងលះគ្នា​ជាមួយស្វាមីមួយរយៈ។

កម្សាន្ត៖ យោងតាមប្រភព ​​HK01 បានលើកឡើង ពីតារាសម្ដែងស្រី Michelle Chen Yanxi ដែលបានបញ្ចប់អាពាហ៍ពិពាហ៍រយៈពេល ៧ ឆ្នាំរបស់នាង ជាមួយអតីតស្វាមី លោក Chen Xiao នៅក្នុងខែកុម្ភៈឆ្នាំនេះ ដែលតាំង​ពី​តារា​ស្រី​រូប​នេះ​ នៅ​លីវ​ម្ដង​ទៀត រាល់​សកម្មភាព​របស់​នាង​​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Chen Yanxi
Chen Yanxi

អាចនិយាយបានថា ចាប់តាំងពីរៀបការជាមួយ Chen Xiao ក្នុងឆ្នាំ ២០១៦ Chen Yanxi បានកំណត់សកម្មភាពរបស់នាង នៅក្នុងឧស្សាហកម្មកម្សាន្ត ដោយផ្តោតលើការធ្វើជាស្ត្រីមេផ្ទះ ថែរក្សាប្តី និងកូនប្រុសរបស់នាង។ នាង​មិនបាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ទេ គ្រាន់តែ​លេចមុខ​ម្តងម្កាល​ក្នុង​កម្មវិធី​កម្សាន្ត ឬ​កម្មវិធី​ទូរទស្សន៍​ប៉ុណ្ណោះ ។ ប៉ុន្តែ ក្រោយ​ពីការ​បែក​គ្នា នាង​បាន​វិល​មក​សម្ដែង​ក្នុង​រឿង​ភាគ​ ដែលសម្ដែងជាតួអង្គរង ក្នុង ​រឿង Legend of Zang Hai ដែល​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា កន្លងទៅនេះ។

Chen Yanxi
Chen Yanxi

ថ្មីៗនេះ កាលពីថ្ងៃទី ៣ ខែមិថុនា តារាស្រីរូបនេះ បានបញ្ចេញរូបថតមួយចំនួន នៅបឹង Erhai ដែលជាទឹកដីដែលគេស្គាល់ថាជា សម្រស់ដ៏អស្ចារ្យទាំងបួន នៃទីក្រុង Dali (ខេត្ត Yunnan ប្រទេសចិន)។

ក្នុង​រូបថត Chen Yanxi ស្លៀក​រ៉ូប​សូត្រ​ពណ៌​បៃតង​ខ្ចី បង្ហាញ​រាង​ស្លីម និង​ស្បែក​ស​រលោង។ ខណៈដែលការបង្ហាញខ្លួនលើកនេះ រូបនាង បានបង្កភាពច្របូកច្របល់ ជាមួយនឹងស៊េរីរូបថតបង្ហាញពីសម្រស់ដ៏ឆើតឆាយ មានមន្តស្នេហ៍ បន្ទាប់ពីការលែងលះ ជាមួយអតីតស្វាមី។

Chen Yanxi
Chen Yanxi

អ្នក​គាំទ្រ​ បាន​បញ្ចេញ​មតិ​ថា សម្រស់​របស់ Chen Yanxi មាន​ភាព​ប្រសើរ​ឡើង​ ក្រោយ​ការ​លែងលះគ្នា។ នាង​មាន​ទាំង​ភាព​ក្មេង​ជាង​វ័យ ​មាន​ភាព​ទន់ភ្លន់ និង​ទាក់ទាញ​ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Chen Yanxi
Chen Yanxi
Chen Yanxi
Chen Yanxi
Chen Yanxi
Chen Yanxi
Chen Yanxi
Chen Yanxi
Chen Yanxi
Chen Yanxi
Chen Yanxi
Chen Yanxi
Chen Yanxi និង អតីតស្វាមី
Chen Yanxi និង អតីតស្វាមី
Chen Yanxi និង អតីតស្វាមី
Chen Yanxi និង អតីតស្វាមី
Chen Yanxi និង អតីតស្វាមី
Chen Yanxi និង អតីតស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T