កម្សាន្ត៖ កាលពីថ្ងៃទី ៨ ខែមិថុនា កន្លងទៅនេះ យោងតាម ប្រភព PageSix បានរាយការណ៍ថា រូបភាពនៃការបង្ហាញខ្លួនចុងក្រោយរបស់ តារាចម្រៀង លោក Justin Bieber កំពុងធ្វើឱ្យសាធារណជនព្រួយបារម្ភ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងប្រុសរូបនេះ ទើបតែបានបង្ហាញខ្លួនចេញទៅក្រៅ ទាំងជើងដែលគេសង្ស័យថាមានរបួស ហើយត្រូវពាក់ការពារជង្គង់ និងមើលទៅរូបលោក មានរាងស្គម ហាក់បីដូចជាមិនសប្បាយចិត្តខ្លាំងណាស់។

យ៉ាងណាមិញ មិនយូរប៉ុន្មាន Justin Bieber បានបង្កឱ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត នៅពេលដែលលោកបានបង្ហោះរូប Selfie ដ៏ច្របូកច្របល់ និងចម្លែកៗ នៅលើទំព័រផ្ទាល់ខ្លួនរបស់លោក។

តាមការបង្ហាញខាងលើនេះ មហាជនជាច្រើន ជឿជាក់ថា តារាចម្រៀងប្រុសរូបនេះ កំពុងជួបបញ្ហាអស្ថិរភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ។ អ្នកគាំទ្រជាច្រើនបានផ្តល់ដំបូន្មានដល់ Justin Bieber ឱ្យឈប់ប្រើប្រាស់បណ្តាញសង្គម ហើយក្នុងពេលជាមួយគ្នានោះ បានអង្វរសាច់ញាតិ និងមិត្តភក្តិឱ្យជួយរូបលោក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ថ្មីៗនេះ សកម្មភាពចម្លែកៗរបស់ Justin Bieber បានធ្វើឱ្យមានការព្រួយបារម្ភ មិនត្រឹមតែសុខភាពផ្លូវចិត្តរបស់លោក ប៉ុន្តែថែមទាំងទាក់ទងនឹងអាពាហ៍ពិពាហ៍របស់តារាចម្រៀងរូបនេះ ជាមួយតារាម៉ូដែល Hailey ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖







