កម្សាន្ត៖ តារាវ័យជំទង់ Cristiano Jr. ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុស របស់ កីឡាករបាល់ទាត់ លោក Cristiano Ronaldo មានកម្ពស់ខ្ពស់ មើលទៅដូចឪពុករបស់គេ ពេលបង្ហាញខ្លួនពីក្រោយ ក្នុងរូបថតជាច្រើនសន្លឹក ដែលបង្ហោះដោយ Georgina ធ្វើឱ្យអ្នកគាំទ្រជាច្រើន យល់ច្រឡំថា ជា Ronaldo។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Georgina Rodriguez ដែលជាមិត្តស្រីរបស់ Ronaldo បានបង្ហាញរូបថតជាបន្តបន្ទាប់ នៃការប្រារព្ធខួបកំណើតគម្រប់ ៨ឆ្នាំ របស់កូនភ្លោះរបស់នាង Eva និង Mateo នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីចុងសប្តាហ៍។

យ៉ាងណាមិញ កូនប្រុសច្បង Cristiano Jr. ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបរាងដ៏ខ្ពស់សង្ហារបស់ខ្លួន។ អ្នកគាំទ្រមួយចំនួនបាននិយាយថា មើលពីដំបូង គេគិតថា នេះគឺជា Ronaldo កំពុងឈរជាមួយកូន មិនមែនជាកូនប្រុសច្បងរបស់លោកទេ។

កូនប្រុសច្បងរបស់ Ronaldo បានប្រារព្ធខួបកំណើតគម្រប់ ១៥ ឆ្នាំរបស់ខ្លួន នៅថ្ងៃទី ១៧ ខែមិថុនា។ ប្រភពខ្លះបាននិយាយថា Cristiano Jr. មានកម្ពស់លើសពី ១.៨ ម៉ែត្រ ជិតដល់កម្ពស់ឪពុករបស់ខ្លួនហើយ គឺ ១.៨៧ ម៉ែត្រ។

ក្មេងប្រុសវ័យជំទង់រូបនេះ ក៏ស្រលាញ់កីឡាបាល់ទាត់ ដូចឪពុករបស់ខ្លួនដែរ ហើយត្រូវបានឪពុកដ៏ល្បីរូបនេះ បង្វឹកឱ្យរស់នៅប្រកបដោយសុខភាពល្អ និងហាត់ប្រាណតាំងពីក្មេង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






