កម្សាន្ត៖ អតីតតារាម៉ូដែលស្រី Miranda Kerr បានទាក់ទាញការចាប់អារម្មណ៍ ដោយបានអមដំណើរស្វាមី Evan Spiegel និង អតីតស្វាមី ដែលជាតារាសម្ដែង លោក Orlando Bloom ទៅកាន់កម្មវិធីបញ្ចប់ថ្នាក់មធ្យមសិក្សារបស់កូនប្រុសច្បង Flynn Bloom ក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ៦ ខែមិថុនា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Miranda Kerr បានមកដល់សាលាកូនប្រុសរបស់នាង យ៉ាងសប្បាយរីករាយ ជាមួយស្វាមីមហាសេដ្ឋីលោក Evan Spiegel ។ នាងនិងស្វាមី ស្លៀកពាក់សាមញ្ញ កាន់ភួងផ្កាដើម្បីអបអរសាទរ Flynn ។ Flynn វ័យ ១៤ ឆ្នាំ គឺជាកូនរបស់ Miranda ពីអាពាហ៍ពិពាហ៍ដំបូងរបស់នាង ជាមួយតារាសម្តែង លោក Orlando Bloom ។

លោក Orlando Bloom បានជួបជុំជាមួយអតីតភរិយារបស់ខ្លួន ក្នុងព្រឹត្តិការណ៍នេះ។ យោងតាម JJ គូដណ្តឹងរបស់ Orlando ដែលជាតារាចម្រៀង Katy Perry មិនបានចូលរួមទេ ព្រោះនាងកំពុងធ្វើដំណើរកម្សាន្តនៅប្រទេសអូស្ត្រាលី។ Orlando និង Katy មានទំនាក់ទំនងជិតស្និទ្ធជាមួយ Miranda និងស្វាមី Evan ដែលជារឿយៗ ពួកគេធ្វើដំណើរជាមួយគ្នា និងជួបជុំគ្នានៅថ្ងៃឈប់សម្រាក។

នៅក្នុងផតឃែស្ថឆ្នាំ ២០២១ Miranda បាននិយាយថា នាងបានចាត់ទុក Orlando ជាមិត្តម្នាក់ និងជាបងប្រុសម្នាក់ បន្ទាប់ពីលែងលះគ្នាកាលពីឆ្នាំ ២០១៣។ តារាម៉ូដែលរូបនេះ ក៏បានបង្ហើបថា នាងមានភាពស្និទ្ធស្នាលជាមួយ Katy Perry ដូចជាបងប្អូនស្រី ហើយពួកគេដូចជាគ្រួសារដែលស្និទ្ធស្នាលនឹងគ្នា។

នៅក្នុងការចូលរួមព្រឹត្តិការណ៍នេះ Orlando ត្រូវបានគេឃើញឱបប្តីរបស់ Miranda Kerr នៅពេលពួកគេជួបគ្នា។ យោងតាម Miranda, Orlando និង Evan Spiegel បានចុះសម្រុងគ្នាយ៉ាងល្អ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖












