ទីបំផុត តារាសម្ដែង Guzbel ដឹកដៃគូស្នេហ៍ភេទដូចគ្នារៀបការនៅទីក្រុងញូវយ៉កឡើងរ៉ូមែនទិក

//s9.kh1.co/a9/a92cdf48b2ecf582f464be6b0b49f9e233f739f6.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីបង្ហើបពីគម្រោងរៀបការជាមួយនឹងគូស្នេហ៍ភេទដូចគ្នាកាលពីឆ្នាំមុននេះ ទីបំផុត តារាសម្ដែងប្រុស លោក Guzbel Peerakorn បានដឹកដៃគូស្នេហ៍រៀបការយ៉ាងរ៉ូមែនទិកនៅទីក្រុងញូវយ៉ក

ញូវយ៉ក៖ បន្ទាប់ពី តារាសម្តែងវ័យក្មេង លោក Guzbel Peerakorn បានបញ្ចេញរូបភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ភេទដូចគ្នាមក ព្រមទាំងមានរូបភាពពាក់ចិញ្ចៀន ដែលមិត្តប្រុសរបស់លោកបានសុំរៀបការហើយនោះ ពិតជាបានបង្កភាពភ្ញាក់ផ្អើលទៅដល់ហ្វេនៗជាច្រើន និងធ្វើឲ្យពួកគេកាន់តែមានការតាមដានចំពោះគូស្នេហ៍មួយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅថ្ងៃទី១៩ ខែកក្កដា ថ្មីៗនេះ លោក Guzbel ក៏បានធ្វើឲ្យអ្នកគ្រប់គ្នាកាន់តែរំជួលចិត្ត ក្រោយពីបានបង្ហាញដំណឹងដ៏ល្អរបស់ខ្លួន ដោយបានដឹកដៃគូស្នេហ៍រៀបការពោរពេញដោយភាពកក់ក្ដៅ នៅទីក្រុងញូវយ៉ក ដែលនៅក្នុងនោះដែរ តារាប្រុសរូបនេះ ថែមទាំងបង្ហោះរូបភាពជាមួយនឹងគូស្នេហ៍របស់ខ្លួនបង្ហាញពីទិដ្ឋភាពរៀបការរបស់អ្នកទាំងពីរយ៉ាងរ៉ូមែនទិក ទៀតផង។

យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍នេះ បណ្ដាមិត្តភក្តិនៅក្នុងសិល្បៈកម្សាន្ត  រួមទាំងអ្នកគាំទ្រដែលតែងតែតាមដានពួកគេទាំងអស់ បានចូលមកអបអរសាទរ ជូនពរឲ្យអ្នកទាំងពីរមានក្ដីសុខនៅក្នុងជីវីតគ្រួសារ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Guzbel និង គូស្នេហ៍ភេទដូចគ្នា
Guzbel និង គូស្នេហ៍ភេទដូចគ្នា
Guzbel និង គូស្នេហ៍ភេទដូចគ្នា
Guzbel និង គូស្នេហ៍ភេទដូចគ្នា
Guzbel និង គូស្នេហ៍ភេទដូចគ្នា
Guzbel និង គូស្នេហ៍ភេទដូចគ្នា
Guzbel និង គូស្នេហ៍ភេទដូចគ្នា
Guzbel និង គូស្នេហ៍ភេទដូចគ្នា
ទិដ្ឋភាពពេលរៀបការ របស់ Guzbel និង គូស្នេហ៍ភេទដូចគ្នា
ទិដ្ឋភាពពេលរៀបការ របស់ Guzbel និង គូស្នេហ៍ភេទដូចគ្នា
ទិដ្ឋភាពពេលរៀបការ របស់ Guzbel និង គូស្នេហ៍ភេទដូចគ្នា
ទិដ្ឋភាពពេលរៀបការ របស់ Guzbel និង គូស្នេហ៍ភេទដូចគ្នា
ទិដ្ឋភាពពេលរៀបការ របស់ Guzbel និង គូស្នេហ៍ភេទដូចគ្នា
ទិដ្ឋភាពពេលរៀបការ របស់ Guzbel និង គូស្នេហ៍ភេទដូចគ្នា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T