Katy Perry និង គូស្នេហ៍ បង្ហាញសកម្មភាពមួយ ក្រោយ ត្រូវគេសង្ស័យ រឿងមួយនេះ

//s9.kh1.co/bb/bbe92e5661d6c175afff9706d84885c1e4d172dc.jpg
តារា & កម្សាន្ដ

 ២៦-មិថុនា-២០២៥ ១២ល្ងាច · ៤ ម៉ោងមុន

តារាចម្រៀងស្រី Katy Perry និង គូស្នេហ៍ ដែលជាតារាសម្តែង លោក Orlando Bloom ទើបតែដាក់ជួលវិមាន Montecito របស់ពួកគេ ទៅឱ្យតារាសម្តែង Chris Pratt ចំពេលមានពាក្យចចាមអារ៉ាមថា គូស្នេហ៍មួយគូនេះ រៀបនឹងបែកគ្នា។

កម្សាន្ត៖ តារាចម្រៀងស្រី Katy Perry និង គូស្នេហ៍ ដែលជាតារាសម្តែង លោក Orlando Bloom ទើបតែដាក់ជួលវិមាន Montecito របស់ពួកគេ ទៅឱ្យតារាសម្តែង Chris Pratt ចំពេលមានពាក្យចចាមអារ៉ាមថា គូស្នេហ៍មួយគូនេះ រៀបនឹងបែកគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Katy Perry និង Orlando Bloom 
Katy Perry និង Orlando Bloom 

យោងតាមគេហទំព័រ Dailymail តារាសម្តែង Chris Pratt, ភរិយានិងកូនបីនាក់របស់លោក ទើបតែបានផ្លាស់ទៅផ្ទះរបស់ Katy Perry និង Orlando Bloom ដែលមានតម្លៃ ៣០ លានដុល្លារ នៅជើងភ្នំ Santa Ynez ក្នុងទីក្រុង Montecito រដ្ឋកាលីហ្វ័រញ៉ា។ វាមិនច្បាស់ទេ ថាតើ Katy Perry កំពុងដាក់ជួលវាក្នុងតម្លៃប៉ុន្មាន ខណៈដែលអចលនទ្រព្យនៅក្នុងតំបន់នេះ អាចមានតម្លៃរហូតដល់ ១២ម៉ឺនដុល្លារ ក្នុងមួយខែ។ ប្រភពបាននិយាយថា Chris Pratt ត្រូវការកន្លែងបណ្តោះអាសន្នសម្រាប់គ្រួសាររបស់ខ្លួន ខណៈពេលដែលពួកគេកំពុងសាងសង់វិមានថ្មីមួយនៅ Brentwood ទីក្រុង Los Angeles ដូច្នេះ លោកមិនខ្វល់នឹងការចំណាយប្រាក់ច្រើន លើការជួលនោះទេ។

រូបភាព
រូបភាព

ប្រភពបាននិយាយថា កិច្ចព្រមព្រៀងនេះសាកសមនឹង Chris Pratt ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើល ដោយសារតែ Katy Perry បានខិតខំធ្វើជាម្ចាស់ផ្ទះ។ នាងបាននិយាយថា វាជាកន្លែងដ៏ល្អសម្រាប់នាង និង Orlando ក្នុងការសាងគ្រួសារ ។

Katy Perry និង Orlando Bloom បានទិញផ្ទះនេះ នៅឆ្នាំ ២០២០ ដែលតារាចម្រៀងរូបនេះ បានពិពណ៌នាថា ជាផ្ទះដ៏ល្អឥតខ្ចោះសម្រាប់កូនស្រីរបស់ពួកគេ Daisy ធំឡើង។ 

Katy Perry និង Orlando Bloom 
Katy Perry និង Orlando Bloom 

ការសម្រេចចិត្តដាក់ជួលផ្ទះរបស់ Katy Perry កើតឡើងចំពេលមានពាក្យចចាមអារ៉ាមថា នាង និង Orlando កំពុងមានបញ្ហា ហើយរៀបនឹងលុបចោលការភ្ជាប់ពាក្យ។ តាមរយៈ People បានដកស្រង់ប្រភពដែលនិយាយថា ការបរាជ័យនៃអាល់ប៊ុមថ្មីរបស់នាងបានធ្វើឱ្យ Katy មានភាពតានតឹង ដែលប៉ះពាល់ដល់ទំនាក់ទំនងរបស់នាង ជាមួយ Orlando ។ ទន្ទឹមនឹងនេះដែរ ប្រភពពី Dailymail បាននិយាយថា Katy និងគូដណ្តឹងរបស់នាង មានជម្លោះក្តៅគគុកអំពីការហោះហើរអវកាសរបស់នាង កាលពីខែមេសា ហើយ Katy មានការខកចិត្តដែល Orlando មិនគាំទ្រនាង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Katy Perry និង Orlando Bloom 
Katy Perry និង Orlando Bloom 
Katy Perry និង Orlando Bloom 
Katy Perry និង Orlando Bloom 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T