Tom Cruise និង Brad Pitt បង្ហាញភាពស្រស់សង្ហា ជាមួយគ្នា ក្នុងរូបភាពថ្មី

//s9.kh1.co/9e/9ee21d6d610d7a00b9d40d37650ea845a49b2fc5.jpg
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២៥ ៨ព្រឹក · ៩ ម៉ោងមុន

តារាសម្ដែង លោក Tom Cruise និង លោក Brad Pitt បានបង្ហាញសកម្មភាពយ៉ាងស្និទ្ធស្នាល ពេលជួបជុំគ្នាម្តងទៀត នៅឯការបញ្ចាំងភាពយន្តរបស់ Brad «F1» ។

កម្សាន្ត៖ តារាសម្តែងល្បីឈ្មោះ ពីររូបគឺ លោក Tom Cruise និង លោក Brad Pitt ដែលជាតួសម្តែងរួមគ្នា ក្នុងរឿង «Interview With the Vampire» ឆ្នាំ ១៩៩៤ បានជួបជុំគ្នាម្តងទៀត នៅឯការបញ្ចាំងភាពយន្តរបស់ Brad «F1» នៅទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃទី ២៣ ខែមិថុនា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Tom Cruise និង Brad Pitt
Tom Cruise និង Brad Pitt

តារាសម្ដែង លោក Tom Cruise បានមកគាំទ្រ Brad Pitt នៅការចាក់បញ្ចាំងលើកដំបូងនៃ «F1» ។ តារា​សម្ដែង​ទាំង​ពីរ ​បាន​ស្លៀក​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ ដែល​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​នឹង​ភាព​ឆើតឆាយ ព្រមទាំងស្ទីល​ឡូយសង្ហា របស់​ពួក​គេ ​ក្នុង​វ័យ​ជាង ៦០​ឆ្នាំ។

Tom Cruise និង Brad Pitt
Tom Cruise និង Brad Pitt

អ្នកទាំងពីរ បានបង្ហាញសកម្មភាពដ៏ស្និទ្ធស្នាល និងបានថត​រូប​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ និង​ជជែក​គ្នា​លេង ផងដែរ។ គួររំឭកផងដែរថា Tom Cruise និង Brad Pitt បានធ្វើសកម្មភាពថតរឿង ជាមួយគ្នានៅពេលពួកគេ នៅក្មេង។ ហើយពេលវេលាចុងក្រោយ ដែលតារាទាំងពីរបានថតរូបជាមួយគ្នា គឺក្នុងឆ្នាំ ២០០១ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ 9/11 «A Tribute to Heroes» ក្នុងទីក្រុង Los Angeles ។ អ្នក​ទាំង​ពីរ​ ពិតជារំភើប​ចិត្ត​ក្នុង​ការ​ជួប​ជុំ​គ្នា​ឡើង​វិញ​ នៅលើ​កម្រាល​ព្រំ​ក្រហម​នៅ Cineworld Leicester Square នៅ​យប់​ថ្ងៃ​ចន្ទ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise និង Brad Pitt
Tom Cruise និង Brad Pitt
Tom Cruise និង Brad Pitt
Tom Cruise និង Brad Pitt
Tom Cruise និង Brad Pitt
Tom Cruise និង Brad Pitt
Tom Cruise និង Brad Pitt កាលពីមុន
Tom Cruise និង Brad Pitt កាលពីមុន
Tom Cruise និង Brad Pitt កាលពីមុន
Tom Cruise និង Brad Pitt កាលពីមុន
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise
Tom Cruise
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
Tom Cruise 
 Brad Pitt
 Brad Pitt
 Brad Pitt
 Brad Pitt
 Brad Pitt
 Brad Pitt
 Brad Pitt
 Brad Pitt
 Brad Pitt
 Brad Pitt
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T