អឺរ៉ុប៖ កីឡាករ Cristiano Ronaldo ស្អប់ភេសជ្ជៈកែច្នៃយ៉ាងខ្លាំង ដោយគាត់បានយកដបកូកាកូឡា ចេញពីតុរបស់គាត់ កាលពីថ្ងៃច័ន្ទ និងប្រាប់ឱ្យមនុស្សជុំវិញញុាំទឹកជំនួសវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការបដិសេធរបស់ Ronaldo ចំពោះរបស់ផ្អែមបានកើតឡើង នៅមុនពេលកិច្ចប្រជុំជាមួយប្រព័ន្ធផ្សព្វផ្សាយ នៅចំពោះមុខការប្រកួត Euro ២០២០ រវាងព័រទុយហ្កាល់ទល់នឹងហុងគ្រី ហើយរឿងទាំងមូលត្រូវបានគេចាប់បាននៅលើវីដេអូ។
អ្នកអាចមើលឃើញនៅក្នុងវីដេអូនោះមុនពេលដែលអ្នកសារព័ត៌មានបានសួរសំណួរទៅតារាបាល់ទាត់ គាត់បានកត់សម្គាល់ថា ដបកូកាកូឡា បានដាក់នៅពីមុខគាត់ (កូកាកូឡាគឺជាអ្នកឧបត្ថម្ភ Euro ២០២០) ហើយភ្លាមៗនោះបានធ្វើឱ្យពួកគេអាក់អន់ចិត្តជាខ្លាំង។
ជាការពិតណាស់ Ronaldo ត្រូវបានគេស្គាល់ថាជាអ្នកដែលស្រលាញ់នូវរាងកាយដ៏ល្អឥតខ្ចោះរបស់គាត់ ដែលកើតឡើងដោយការបរិភោគអាហារសុខភាព និងដាក់កម្រិតលើការបរិភោគអាហារកែឆ្នៃ ហើយវាច្បាស់ណាស់ដែលកីឡាកររូបនេះ ម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយគាត់រឹតតែមិនចូលចិត្ត នៅពេលដែលកូនប្រុសរបស់គាត់ញុាំកាហ្វេ និងដំឡូងបំពង៕