ត្រៀមទៅ! គ្រូ Tuchel ជឿជាក់មុតមាំថាកូនក្រុមខ្លួនរូបនេះនឹងចូលលេង ហើយស៊ុតបញ្ចូលទី R.Madrid

//s9.kh1.co/a9/a96e329f52b433ba635e9c314bab8928625a4dc6.jpg
កីទ្បា

 ២៩-មេសា-២០២៤ ១០ព្រឹក · ១៦ ថ្ងៃមុន

គ្រូ Tuchel ជឿជាក់មុតមាំថាកូនក្រុមខ្លួនរូបនេះនឹងចូលលេង ហើយស៊ុតបញ្ចូលទី R.Madrid

បរទេស៖ អ្នកចាត់ការក្រុម Bayern Munich លោក Thomas Tuchel បានបង្ហាញការជឿជាក់មុតមាំថា កូនក្រុមរប​ស់ខ្លួនកីឡាករ Serge Gnabry នឹងអាចចូលលេងបាននៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Champions League ទល់នឹង Real Madrid ខាងមុខ ហើយមិនត្រឹមតែប៉ុណ្ណោះគេនឹងអាចស៊ុតបញ្ចូលទីបានទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Serge Gnabry
Serge Gnabry

រម្លឹកថា Serge Gnabry បានទទួលរងរបួសសាច់ដុំកាលពីការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពាន UCL ទល់នឹង Arsenal កន្លងទៅ ដែលជាហេតុធ្វើឱ្យគេមិនបានបង្ហាញខ្លួននៅក្នុងការប្រកួតជើងទី ២ នោះទេ ខណៈការប្រកួតនៅ Bundesliga ២ ប្រកួតកន្លង  ខ្សែប្រយុទ្ធសញ្ជាតិ អាល្លឺម៉ង់ រូបនេះក៏មិនទាន់បានចូលលេងនៅឡើយដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក Tuchel បានបង្ហើបថា ​Gnabry នឹងអាចជាសះស្បើយពីរបួសទាន់ពេល ហើយអាចចូលលេងបានវិញ នៅក្នុងការប្រកួតទល់នឹង Real Madrid នៅថ្ងៃ អង្គារ៍ ទី ២ ខែ ឧសភា ខាងមុខនេះ។

ទាក់ទងនឹងរឿងខាងលើ, លោក Tuchel បានមានប្រសាសន៍ប្រាប់កាសែត as per Forbes យ៉ាងដូច្នេះថា៖

Serge Gnabry នឹងអាចចូលលេងបានវិញនៅថ្ងៃ អង្គារ៍ នេះ។ ខ្ញុំគិតថាគាត់នឹងអាចលេង ហើយរកបានគ្រាប់បាល់ថែមទៀត៕

លោក Thomas Tuchel
លោក Thomas Tuchel
លោក Thomas Tuchel

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T