Kroos យប់មិញលើកបន្តក់ឱ្យ Bellingham លត់មួយគ្រាប់ល្អដូចផ្កា ខណៈ R.Madrid លត់ Alaves ៥-០(មានវីដេអូ)

//s9.kh1.co/9a/9aaadbd0f6c808f3bc1707f9d6874185e5b156be.jpg
កីទ្បា

 ១៥-ឧសភា-២០២៤ ១០ព្រឹក · ២ ខែមុន

Kroos យប់មិញលើកបន្តក់ឱ្យ Bellingham លត់មួយគ្រាប់ល្អដូចផ្កា ខណៈ R.Madrid លត់ Alaves ៥-០

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Real Madrid បានបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Alaves នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ La Liga របស់ អេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=309,q=100/86/863df6f83301b9da12472a8a49b3198914495bd4.png

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Real Madrid ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Alaves ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៥ គ្រាប់របស់ Real Madrid គឺរកបានដោយ Jude Bellingham នៅនាទីទី ១០, Vinicius Jr. រកបាន ២ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ២៧ និង ៧០, Federico នៅនាទីទី ៤៥+១ និងមួយគ្រាប់ទៀតរកបានដោយ Arda Guler នៅនាទីទី ៨១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ការប្រកួតនៅក្នុងក្របខណ្ឌ La Liga គឺនៅសល់តែ ២ ប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាលជាផ្លូវការហើយ ប៉ុន្តែ Real Madrid គឺបានក្លាយជាម្ចាស់ជើងឯកនៅរដូវកាល ២០២៣-២០២៤ នេះហើយ ដោយបច្ចុប្បន្នពួកគេមាន ៩៣ ពិន្ទុ វ៉ាដាច់ក្រុមលេខ ២ Barcelona រហូតដល់ទៅ ១៧ ពិន្ទុឯណោះ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T