អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Lamine Yamal បានដាក់គោលដៅថា នារដូវកាលក្រោយ រូបគេ រកគ្រាប់បាល់ និង Assists ឲ្យបានច្រើនជាងមុន ហើយ រូបគេនឹងបង្កើនសមត្ថភាពខ្លួនឯងឲ្យខ្លាំងជាងរាល់ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងវ័យ ១៧ឆ្នាំ Lamine Yamal កំពុងតែអុកឡុកពិភពបាល់ទាត់ខ្លាំងមែនទែន ជាក់ស្តែងនៅក្នុងរដូវកាលដែលបញ្ចប់ទៅថ្មីៗនេះ រូបគេរកបាន ១៨គ្រាប់ Assist ២៥លើក គិតគ្រប់ព្រឹត្តិការណ៍ និង បានជួយក្រុមឈ្នះពានរង្វាន់ចំនួនបីដូចជា Spanish Supercup, Copa Del Rey និង La Liga។

ទាក់ទងនឹងរឿងខាងលើ Yamal បាននិយាយថា៖
ខ្ញុំនឹងធ្វើឲ្យខ្លួនឯងប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នៅឆ្នាំក្រោយខ្ញុំនឹងរកគ្រាប់បាល់បានច្រើន Assists ឲ្យបានច្រើន និយាយរួម សមត្ថភាពរបស់ខ្ញុំនឹងខ្លាំងជាងពេលនេះទៅទៀត៕
