លាហើយៗ! គ្រាន់តែចប់រដូវកាលភ្លាម Man UTD ប្រកាសចែកផ្លូវជាមួយកីឡាករ ៣រូបនេះ ភ្លែត

//s9.kh1.co/ef/ef647ac1f3a4cda263f284b747fc8babaaf1abe4.jpg
កីទ្បា

 ២៦-ឧសភា-២០២៥ ២ល្ងាច · ៣ ថ្ងៃមុន

គ្រាន់តែចប់រដូវកាលភ្លាម Man UTD ប្រកាសចែកផ្លូវជាមួយកីឡាករ ៣រូបនេះ ភ្លែត

អង់គ្លេស៖ ក្លិប Manchester United បានប្រកាសជាផ្លូវការអំពីការចែកផ្លូវជាមួយ កីឡាករឈុតធំរបស់ខ្លួន ៣រូបដែលមានដូចជា Victor Lindelof, Christian Eriksen និង Johnny Evans ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Victor Lindelof
Victor Lindelof
Christian Eriksen
Christian Eriksen
Johnny Evans
Johnny Evans

ជាការពិតណាស់ ទាក់ទងនឹងរឿងខាងលើ ក្លិប Man UTD បានចេញសេចក្តីប្រកាសយ៉ាងដូច្នេះថា៖

ក្លិប Manchester United សុំបញ្ជាក់ថា Victor Lindelof, Christian Eriksen និង Jonny Evans នឹងចាកចេញពីក្លិបក្រោយចប់រដូវកាលនេះ។ ពួកយើងគ្រប់គ្នានៅ Man UTD សូមអរគុណដល់អ្នកទាំងបីចំពោះការរួមចំណែករបស់អ្នកទាំងអស់គ្នាអំឡុងពេលវេលានៅកីឡដ្ឋាន Old Trafford និង ជូនពរគ្រប់គ្នាទទួលបានសំណាងល្អនាពេលខាងមុខ៕

ក្លិប Manchester United

គួរបញ្ជាក់ផងដែរថា Lindelof បានចូលរួមជាមួយ Man UTD តាំងតែពីឆ្នាំ​ ២០១៧ ចំណែក Eriksen ចូលរួមក្នុងឆ្នាំ ២០២២ រីឯ Evans ត្រឡប់មកចូលរួមជាមួយក្រុមបិសាចក្រហមវិញជាលើកទីពីរក្នុងឆ្នាំ ២០២៣ ខណៈ អ្នកទាំងបីសុទ្ធតែអស់កិច្ចសន្យាកុងត្រាជាមួយក្រុមនាបញ្ចប់រដូវកាលនេះ៕

Victor Lindelof
Victor Lindelof
Christian Eriksen
Christian Eriksen
Johnny Evans
Johnny Evans
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T