នៅថ្ងៃទី 19 ខែកក្កដា នៅទីក្រុងម៉ៃអាមី បារាំង និងអង់គ្លេសនឹងត្រូវតទល់គ្នាក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខបីនៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅលើពិភពលោក។ អត្ថបទវិភាគរបស់ 1xBet នឹងនាំអ្នកទៅពិនិត្យមើលទម្រង់លេងរបស់ក្រុមទាំងពីរមុនការប្រកួតដ៏ស្វិតស្វាញនេះមកដល់ ព្រមទាំងកត្តាផ្សេងៗដែលអាចជះឥទ្ធិពលដល់លទ្ធផលចុងក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតចុងក្រោយរបស់លោក Didier Deschamps
ការប្រកួតទល់នឹងក្រុមអង់គ្លេសនេះនឹងក្លាយជាការកាត់សេចក្តីបិទបញ្ចប់ការដឹកនាំរយៈពេល 14 ឆ្នាំរបស់លោក Didier Deschamps ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបារាំង។ ក្រោមការដឹកនាំរបស់លោក បារាំងបានឈ្នះពានរង្វាន់ពិភពលោកកាលពីឆ្នាំ 2018 និងបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រម្តងទៀតនៅបួនឆ្នាំបន្ទាប់។ ពេលនេះ ក្រុមមាន់គកបារាំងកំពុងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដណ្តើមយកជ័យជម្នះ ទុកជាចំណងដៃចុងក្រោយដ៏ល្អឥតខ្ចោះ សម្រាប់អ្នកចាត់ការដ៏ឆ្នើមរបស់ពួកគេ។
មុនពេលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បារាំងបានយកឈ្នះទាំងប្រាំមួយប្រកួតរបស់ខ្លួនដោយទាត់បញ្ចូលទីបានរហូតដល់ទៅ 16 គ្រាប់ និងរបូតវិញត្រឹមតែពីរគ្រាប់ប៉ុណ្ណោះ។ នៅក្នុងវគ្គជម្រុះ ពួកគេបានលត់ស៊ុយអែត (3-0) ប៉ារ៉ាហ្គាយ (1-0) និងម៉ារ៉ុក (2-0) ដោយរក្សាការមិនឱ្យរបូតគ្រាប់បាល់ទាំងបីប្រកួតតែម្តង។
ទោះជាយ៉ាងណាក៏ដោយ កំណត់ត្រាឈ្នះជាប់ៗគ្នារបស់ពួកគេត្រូវបានបិទបញ្ចប់ក្រោមថ្វីជើងរបស់អេស្ប៉ាញនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមរហស្សនាមកំហឹងទន្សោង បានគ្រប់គ្រងបាល់យ៉ាងស្អិត រហូតមិនទុកចន្លោះឱ្យបារាំងវាយសម្រុកបានទាល់តែសោះ និងដណ្តើមបានជ័យជម្នះ 2-0។ នេះជាលើកដំបូងហើយដែលក្រុមមាន់គកបារាំងមិនអាចស៊ុតបញ្ចូលទីបានសូម្បីតែមួយគ្រាប់នៅក្នុងព្រឹត្តិការណ៍នេះ ដែលជាការបិទបញ្ចប់ក្តីស្រមៃក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទីបីជាប់ៗគ្នាផងដែរ។
មេដាយសំរឹទ្ធមិនមែនជារង្វាន់តែមួយគត់ដែលបារាំងត្រូវតាមប្រមាញ់ពីអង់គ្លេសនោះទេ។ ខ្សែប្រយុទ្ធ Kylian Mbappé រកបានប្រាំបីគ្រាប់រួចមកហើយ និងនៅតែមានឱកាសគ្រងតំណែងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំព្រឹត្តិការណ៍នេះ។ ជំនួបដណ្តើមចំណាត់ថ្នាក់លេខបីនេះ នឹងក្លាយជាឱកាសចុងក្រោយរបស់គេក្នុងការបង្កើនចំនួនគ្រាប់បាល់ និងក្តោបក្តាប់ពានរង្វាន់ស្បែកជើងមាសជាក់ជាមិនខាន។
ការពឹងផ្អែកលើតំបន់ការពារមិនអាចជួយសង្គ្រោះអង់គ្លេសបានឡើយ
បន្ទាប់ពីឆ្លងផុតវគ្គចែកពូល អង់គ្លេសបានជួបប្រទះនឹងឧបសគ្គដ៏តានតឹងស្ទើរគ្រប់ការប្រកួតក្នុងវគ្គជម្រុះ ប៉ុន្តែពួកគេតែងតែរកវិធីដើម្បីឆក់យកជ័យជម្នះជានិច្ច។ កូនក្រុមរបស់លោក Thomas Tuchel បានប្រឹងយកឈ្នះកុងហ្គោ (2-1) នៅនាទីចុងក្រោយ វាយបកយកឈ្នះម៉ិកស៊ិក (3-2) ទោះបីជាសល់កីឡាករត្រឹមតែដប់នាក់ ហើយថែមទាំងត្រូវលេងដល់ម៉ោងបន្ថែមដើម្បីផ្តួលន័រវែស (2-1)។
ស្ថានការណ៍ដ៏ព្រឺព្រួចនៅនាទីចុងក្រោយដែលធ្លាប់តែជួយអង់គ្លេស បានកើតឡើងម្តងទៀតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែលើកនេះ វាបែរជាថ្នាំបំពុលពួកគេទៅវិញ។ គ្រាប់បាល់របស់ Anthony Gordon នៅនាទីទី 55 បានត្រួសត្រាយផ្លូវឱ្យក្រុមតោកំណាចអង់គ្លេសឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រទៅហើយ ប៉ុន្តែពួកគេបែរជាដកថយទៅលេងការពារយ៉ាងជ្រៅនៅក្នុងតំបន់របស់ខ្លួនឯង។ លោក Tuchel បានប្តូរ Ezri Konsa, Dan Burn និង Nico O'Reilly ចូលដែលធ្វើឱ្យអង់គ្លេសមានខ្សែការពាររហូតដល់ទៅប្រាំមួយនាក់នៅលើទីលាន។ ប៉ុន្តែ ការការពារដ៏ក្រាស់ក្រែលនេះនៅតែមិនអាចទប់ទល់បានឡើយ។ នៅនាទីទី 85 កំពូលកីឡាករ Lionel Messi បានបញ្ជូនបាល់ឱ្យ Enzo Fernández ស៊ុតតាមស្មើ។ លុះដល់ម៉ោងបន្ថែម ការលើកបាល់កាត់ដ៏ល្អឥតខ្ចោះមួយទៀតពី Messi ទៅកាន់ Lautaro Martínez ដែលបានលោតតែតបញ្ចូលទីយ៉ាងកក្រើក ដើម្បីធានាជ័យជម្នះ 2-1 សម្រាប់អាហ្សង់ទីន។
សម្រាប់ជំនួបដណ្តើមមេដាយសំរឹទ្ធនេះ ក្តីសង្ឃឹមដ៏ធំធេងនឹងត្រូវពឹងផ្អែកទៅលើ Harry Kane និង Jude Bellingham ម្តងទៀត។ ពួកគេរកបានប្រាំមួយគ្រាប់ម្នាក់ៗ ដែលស្មើនឹង 12 គ្រាប់ ក្នុងចំណោមគ្រាប់បាល់សរុប 14 គ្រាប់របស់អង់គ្លេសនៅក្នុងព្រឹត្តិការណ៍នេះ។ ទោះជាយ៉ាងណាក៏ដោយ អង់គ្លេសមានពេលសម្រាកតិចជាងបារាំងមួយថ្ងៃ ហើយពួកគេក៏ទើបតែប្រឹងលេងពេញ 120 នាទីទល់នឹងន័រវែសក្នុងវគ្គប្រាំបីក្រុមចុងក្រោយផងដែរ។ ភាពហត់នឿយរបស់កីឡាករសំខាន់ៗអាចនឹងក្លាយជាកត្តាកាត់សេចក្តីដ៏ធំបំផុតមួយ។
តើត្រូវរំពឹងអ្វីខ្លះ ពីជំនួបនេះ?
តាមប្រវត្តិសាស្ត្រ បារាំង និងអង់គ្លេសធ្លាប់ជួបគ្នា 32 ដងរួចមកហើយ។ អង់គ្លេសមានប្រៀបជាងដោយដណ្តើមបានជ័យជម្នះ 17 ដង ខណៈបារាំងឈ្នះ 10 ដង និងបញ្ចប់ក្នុងលទ្ធផលស្មើចំនួនប្រាំដង។
ក្រុមទាំងពីរធ្លាប់តទល់គ្នាចំនួនបីដងរួចមកហើយនៅក្នុងព្រឹត្តិការណ៍បាល់ទាត់កម្រិតពិភពលោក។ ក្រុមតោកំណាចអង់គ្លេសដណ្តើមបានជ័យជម្នះកាលពីឆ្នាំ 1966 និងឆ្នាំ 1982 ខណៈដែលបារាំងបានសងសឹកយកឈ្នះវិញក្នុងលទ្ធផល 2-1 នៅក្នុងវគ្គប្រាំបីក្រុមចុងក្រោយកាលពីឆ្នាំ 2022។ នៅនាទីចុងក្រោយនៃការប្រកួតនោះ កីឡាករ Harry Kane បានទាត់បាល់ប៉េណាល់ទីខុសគោលដៅ ដែលបានបំផ្លាញក្តីសង្ឃឹមក្នុងការអូសបន្លាយការប្រកួតទៅដល់ម៉ោងបន្ថែម។
សម្រាប់ការប្រកួតនេះ គឺគ្មានក្រុមណាដែលមានប្រៀបដាច់ឆ្ងាយនោះទេ ទោះបីជាអ្នកវិភាគផ្តល់ទំនុកចិត្តទៅខាងក្រុមបារាំងបន្តិចក៏ដោយ ដូចដែលបានបង្ហាញតាមរយៈហាងឆេងរបស់ 1xBet ៖
● បារាំងឈ្នះ – 1.96
● ស្មើ – 3.97
● អង់គ្លេសឈ្នះ – 3.95
កុំរំលងជំនួបកាត់សេចក្តីដ៏កក្រើកនេះឱ្យសោះ ហើយចូលរួមគាំទ្រក្រុមដែលអ្នកពេញចិត្តទាំងអស់គ្នា!





