បរទេស៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានដាក់គោលដៅធំលើកីឡាករវ័យក្មេងកំពុងឡើងជើងម្នាក់ទៀត បន្ទាប់ពី Kylian Mbappe។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Real Madrid បច្ចុប្បន្នកាន់តែកៀកមែនទែនហើយក្នុងការយកបាន Mbappe បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៥ ឆ្នាំរូបនេះចាកចេញពី PSG ដោយគ្មានតម្លៃ ក្រោយអស់សុពលភាពកិច្ចសន្យា។
ទោះបីជាបច្ចុប្បន្ន ពួកគេមានតារាឆ្នើមៗជំនាន់ក្រោយជាច្រើនដូចជា Jude Bellingham, Vinicius Jr. Rodrygo, Aurelian Tchouameni, Eduardo Camavinga នឹងកីឡាករមួយចំនួនទៀតក៏ដោយ ក៏ពួកគេនៅមានបំណងចង់បានខ្សែបម្រើប្រយុទ្ធម្នាក់ទៀតដើម្បីមកពង្រឹងក្រុមផងដែរ។

ក្នុងនោះយោងតាមការចុះផ្សាយដោយកាសែត អេស្ប៉ាញ Marca បានឱ្យដឹងថា ប្រធានក្លិបលោក Florentino Perez បានដាក់គោលដៅរួចរាល់ហើយ ថានឹងចុះកុងត្រាយកខ្សែបម្រើប្រយុទ្ធរបស់ Bayer Leverkusen និងជម្រើសជាតិ អាល្លឺម៉ង់ Florian Wirtz នៅដើមរដូវកាលក្រោយ ២០២៥-២០២៦។
គួរបញ្ជាក់ថា Wirtz បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍មែនទែន បន្ទាប់ពីរូបគេបង្ហាញខ្លួនបានយ៉ាងល្អជាមួយ Bayer Leverkusen ក្នុងនោះកីឡាករវ័យ ២១ ឆ្នាំរូបនេះ គឺរកបានគ្រាប់បាល់ចំនួន ១៨ គ្រាប់ និងគ្រាប់ assist ចំនួន ១៩ គ្រាប់ ក្នុងការបង្ហាញខ្លួនគ្រប់កម្មវិធី៕


ប្រភព៖ Sportbible