Ronaldo ហាក់ហួសចិត្តនឹងខ្លួនឯង ក្រោយមានឱកាសមាសដល់ទៅ ៥ លើក តែបែជាស៊ុតមិនចូលទាំងអស់(មានវីដេអូ)

//s9.kh1.co/aa/aa00b412ca7652b8621694cac550adab5021bf0d.jpg
កីទ្បា

 ២៩-មេសា-២០២៤ ៣ល្ងាច · ១៦ ថ្ងៃមុន

Ronaldo ហាក់ហួសចិត្តនឹងខ្លួនឯង ក្រោយមានឱកាសមាសដល់ទៅ ៦ លើក តែបែជាស៊ុតមិនចូលទាំងអស់

បរទេស៖ ខ្សែប្រយុទ្ធរបស់ Al-Nassr កីឡាករ Cristiano Ronaldo បានបង្ហាញក្តីហួសចិត្ត និងអស់សង្ឃឹមលើខ្លួនឯងជាខ្លាំង បន្ទាប់ពីគាត់បានខកខានការស៊ុតបញ្ចូលទីជាច្រើនលើកច្រើនសារនៅក្នុងការប្រកួតទល់នឹងក្រុម Al-Khaleej ម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ២៩ នៃក្របខណ្ឌ Saudi Pro League កាលពីថ្ងៃទី ២៨ ខែ មេសា ម្សិលមិញនេះ ក្រុម Al-Nassr គឺបានទទួលជ័យជម្នះទៅលើក្រុម Al-Khaleej ក្នុងលទ្ធផល ១ ទល់នឹង ០ ខណៈដែលមួយគ្រាប់នោះគឺរកបានដោយខ្សែការពារ Aymeric Laporte នៅនាទីទី ៦៨។

https://s9.kh1.co/__image/w=650,h=366,q=100/c4/c460e7549c2cee6940cd481b36c7e1529559cb43.png

យ៉ាងណាមិញ នៅក្នុងការប្រកួតខាងលើ ខាងក្រុម Al-Nassr ពិតជាមានឱកាសច្រើនមែនទែន ជាពិសេសឱកាសល្អៗរបស់ Ronaldo ដល់ទៅ ៥ លើកឯណោះ ប៉ុន្តែគួរឱ្យសោកស្តាយ ដែលចុងក្រោយគាត់សម្រេចមិនបានសូម្បីមួយគ្រាប់ ហើយចុងក្រោយពួកគេរកបានត្រឹមតែ ១ គ្រាប់នេះប៉ុណ្ណោះ ដែលជាគ្រាប់បាល់របស់ Laporte។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T