បរទេស៖ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បាននិយាយពីការបញ្ចេញប្រត្តិកម្មរបស់ខ្លួនយប់មិញ ក្រោយឃើញខ្សែប្រយុទ្ធរបស់ Tottenham Hotspur កីឡាករ Son Heung-min បាល់ដាច់ចុងម៉ោងមួយស្មើជាមួយអ្នកចាំទី Stefan Ortega។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតកាលពីថ្ងៃទី ១៤ ខែ ឧសភា កាលពីយប់មិញនេះ គឺជាការប្រកួតដ៏សំខាន់មួយរបស់ Man City ព្រោះថាការប្រកួតគឺនៅសល់ត្រឹមតែ ២ ប្រកួតទៀតប៉ុណ្ណោះ ហើយបើពួកគេភ្លាត់ចាញ់ ឬក៏ស្មើនោះពួកគេប្រាកដជាខកខានឱកាសក្នុងការលើកពាន Premier League នៅរដូវកាលនេះជាក់ជាពុំខាន ប៉ុន្តែនៅចុងបញ្ចប់ពួកគេពិតជាធ្វើបានល្អមែនទែន ដោយបានយកឈ្នះទៅលើ Spurs ក្នុងលទ្ធផល ២ ទល់នឹង ០។
ក្រឡេកទៅក្នុងការប្រកួតនោះដដែល បន្ទាប់ Man City បាននាំមុខ ១-០ ខាង Spurs ប៊ិះនឹងរកបានគ្រាប់បាល់តាមស្មើទៅហើយនៅនាទីទី ៨៦ ក្រោយ Son មានឱកាសបាល់ដាច់មួយស្មើជាមួយអ្នកចាំទី ខណៈនៅក្នុងកំឡុងពេលនោះក៏បានធ្វើឱ្យលោក Pep តក់ស្លុតមិនស្ទើរនោះដែរ ប៉ុន្តែជាសំណាងល្អ ដែលចុងក្រោយការស៊ុតរបស់ Son ត្រូវបានសង្គ្រោះបានដោយ Ortega។
ទាក់ទងនឹងរឿងខាងលើ, ក្រោយបញ្ចប់ការប្រកួតលោក Pep បានមានប្រសាន៍យ៉ាងដូច្នេះថា៖
អ្នកដឹងទេ ថាតើមានប៉ុន្មានដងដែល Son បង្ករហានិភ័យដល់ក្រុមគូប្រកួតក្នុងរយៈពេល ៧ ឬ ៨ ឆ្នាំចុងក្រោយនេះ។ តើប៉ុន្មានដងដែលគាត់រួមដៃគ្នាស៊ុតបញ្ចូលទីជាមួយ Harry Kane? អូព្រះអើយ! Ortega បានសង្គ្រោះបាល់យ៉ាងអស្ចារ្យ។ គាតពិតជាមានទេពកោសល្យលើរឿងនេះណាស់ ក្នុងស្ថានភាពមួយទល់នឹងមួយ គាត់គឺជាអ្នកចាំទីដ៏អស្ចារ្យម្នាក់ ដែលខ្ញុំធ្លាប់បានឃើញនៅក្នុងជីវិត៕

ប្រភព៖ Sportskeeda