ចុមយក្ស! ក្រោយ R.Madrid ឈ្នះយប់មិញ អ្នកគាំទ្របាននាំគ្នាសរសើរកីឡាកររូបនេះថាល្អជាង Messi ទៅទៀត

//s9.kh1.co/10/10fe3883f4bd99c18e576688b60e5c191c227d06.jpg
កីទ្បា

 ២៧-មេសា-២០២៤ ២ល្ងាច · ១២ ថ្ងៃមុន

ក្រោយ R.Madrid ឈ្នះយប់មិញ អ្នកគាំទ្របាននាំគ្នាសរសើរកីឡាកររូបនេះថាល្អជាង Messi ទៅទៀត

បរទេស៖ អ្នកគាំទ្រជាច្រើនបានលើកឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើលថា "កីឡាករ Arda Guler គឺល្អជាង Lionel Messi" បន្ទាប់ពីឃើញខ្សែប្រយុទ្ធសញ្ជាតិ តួកគីរូបនេះបង្ហាញខ្លួនបានយ៉ាងល្អជាមួយក្រុមអធិរាជស Real Madrid នៅក្នុងការប្រកួតកាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៤ យប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Arda Guler
Arda Guler

ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញនេះ Guler បានស៊ុតបញ្ចូលទីមួយគ្រាប់ ជួយឱ្យ Real Madrid យកឈ្នះទៅលើក្រុម Real Sociedad ក្នុងលទ្ធផល ១ ទល់នឹង ០ ខណៈជ័យជម្នះនេះ គឺបានធ្វើឱ្យក្រុមរបស់លោក Ancelotti មានឱកាសកាន់តែច្រើនក្នុងការឈ្នះពាន La Liga នៅរដូវកាល ២០២៣-២០២៤ នេះ។

Arda Guler
Arda Guler

ទាក់ទងនឹងរឿងខាងលើ អ្នកគាំទ្របាននាំគ្នាបង្ហោះសារសរសើរ Guler នៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា៖

ល្អជាង Messi។

មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ

Arda Guler គឺជាកីឡាករដ៏ពិសេសម្នាក់។ 

មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T