អេស្ប៉ាញ៖ អ្នកចាត់ការទូទៅក្លិប Real Madrid លោក Carlo Ancelotti បានលើកឡើងថា Vinicius Junior ខិតជិតនឹងឈ្នះពានរង្វាន់ Ballon d'Or ហើយ បន្ទាប់ពីរូបគេបានបង្ហាញការលេងបានយ៉ាងល្អជួយក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Vinicius បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយ Real Madrid វាយបកយកឈ្នះ Bayern Munich ក្នុងលទ្ធផល ២ទល់នឹង១ និង ទទួលបានពានរង្វាន់កីឡាករល្អជាងគេប្រចាំការប្រកួតផងដែរ ខណៈ ពេលនេះកីឡាករសញ្ជាតិប្រេស៊ីលខាងលើ ត្រូវបានគេចាត់់ទុកជាបេក្ខភាពឈានមុខគេមួយក្នុងការឈ្នះពានរង្វាន់ Ballon d'Or ប្រសិនបើក្រុមអធិរាជសអាចគ្រងជើងឯកពានរង្វាន់ Champions League បាន។
ទាក់ទងនឹងរឿងខាងលើ ក្រោយចប់ការប្រកួត លោក Ancelotti បាននិយាយយ៉ាងខ្លីថា៖
ប្រភព៖ sportskeeda