ខ្ញីចាស់ Lewandowski បានចុចឈ្មោះជំនាន់ក្រោយ២នាក់នេះថាជាកីឡាករល្អបំផុតក្នុងលោកបច្ចុប្បន្ន តែគ្មានឈ្មោះកីឡាករ Barca សូម្បីម្នាក់

//s9.kh1.co/e4/e40b75b1e607a74888feb80e7ca33c0131128525.jpg
កីទ្បា

 ២៩-មេសា-២០២៤ ១០ព្រឹក · ១៦ ថ្ងៃមុន

ខ្ញីចាស់ Lewandowski បានចុចឈ្មោះជំនាន់ក្រោយ២នាក់នេះថាជាកីឡាករល្អបំផុតក្នុងលោកបច្ចុប្បន្ន តែគ្មានឈ្មោះកីឡាករ Barca សូម្បីម្នាក់

បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Robert Lewandowski បានចុចឈ្មោះខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Jude Bellingham និង Kylian Mbappe ខ្សែប្រយុទ្ធរបស់ PSG ថាជាកីឡាករល្អបំផុតក្នុងលោកនាពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jude Bellingham និង Kylian Mbappe
Jude Bellingham និង Kylian Mbappe

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ SPORT Bild, Lewandowski ត្រូវបានគេស្នើឱ្យជ្រើសរើសកីឡាករបច្ចុប្បន្ន ដែលគាត់គិតជាកីឡាករល្អបំផុតដាច់គេក្នុងលោក ហើយភ្លាមនោះគាត់បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖

វាពិតជាពិបាកណាស់ ដើម្បីនិយាយពីរឿងនេះ ព្រោះថាពួកយើងគឺនៅតែជាក្រុមជើងឯកនៅតំបន់ អឺរ៉ុប ហើយនិងកាលពីអតីតកាល...។ ប៉ុន្តែបច្ចុប្បន្នសម្រាប់ខ្ញុំ Kylian Mbappe និង Jude Bellingham គឺជាកីឡាករដ៏ឆ្នើមបំផុតក្នុងលោក៕

កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T