MOMO ទម្លាយអារម្មណ៍ពិតមួយទាក់ទងនឹងការបញ្ចេញវីដេអូ teaser របស់ក្រុម TWICE (មានវីដេអូ)

//s9.kh1.co/6b/6bb62c3bd63bf1e0d2b252bcf289b9de574ce6c8.jpg
តារា & កម្សាន្ដ

 ០៨-មិថុនា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

MOMO ទម្លាយអារម្មណ៍ពិតមួយទាក់ទងនឹងការបញ្ចេញ video teaser របស់ក្រុម TWICE

កូរ៉េខាងត្បូង៖ MOMO ដែលជាសមាជិកជនជាតិជប៉ុន ពូកែរាំជាងគេនៅក្នុងក្រុមនារី TWICE បានបញ្ចេញនូវអារម្មណ៍ពិតមួយទាក់ទងនឹងការបញ្ជេញវីដេអូពញ្ញាក់អារម្មណ៍រាល់ពេលដែល TWICE មានការបញ្ចេញចម្រៀងថ្មីម្តងៗ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកម្មវិធី VLIVE ដែល MOMO ធ្វើការសំណេះសំណាលជាមួយអ្នកគាំទ្ររបស់ខ្លួនកាលពីថ្មីៗនេះ នាងបានលួចបង្ហើបពីអារម្មណ៏ពិតរបស់ខ្លួនមួយ ដែលវាទាក់ទងនឹងការបញ្ចេញនូវ "video teaser" ដែលជាវីដេអូឃ្លីបខ្លីៗសម្រាប់ពញ្ញាក់អារម្មណ៏មុនពេលដែលបទចម្រៀងមួយត្រូវបានគេចេញជាផ្លូវការ។ ជាក់ស្តែងទាក់ទងនឹងការត្រលប់មកវិញរបស់ក្រុមនារី TWICE សម្រាប់អាល់ប៊ុមថ្មី ដែលមានបទ "Alcohol Free" ដែលជាបទសម្រាប់ក្បាលអាល់ប៊ុម ដែលនឹងចេញជាផ្លូវការនៅថ្ងៃទី៩ ខែមិថុនានេះផងដែរ។ នៅក្នុង VLIVE នោះ MOMO បានរៀបរាប់ថានាងហាក់ដូចជាមាន អារម្មណ៍ថាស្រងាកចិត្តណាស់ដែលខាងផលិតកម្ម JYP តែងតែបញ្ចេញនូវរាល់ video teaser ចំចំនុចពិសេសៗរបស់បទចម្រៀង ដែលធ្វើឲ្យអ្នកមើលភាគច្រើនហាក់ដូចជាមានអារម្មណ៍មិនសូវរំជើបរំជួលនឹងការទស្សនាបទថ្មីរបស់ក្រុម TWICE ដោយ MOMO ក៏បានបន្តទៀតដែរថា នាងពិតជាយល់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួនច្បាស់ណាស់ សូម្បីតែនាងផ្ទាល់ក៏បារម្ភខ្លាចអ្នកគាំទ្ររបស់ខ្លួនមិនសប្បាយចិត្តទាក់ទងនឹង video teaser ដែលខាងផលិតកម្មបានទម្លាក់នេះ ដោយជាក់ស្ដែង JYP តែងតែធ្វើរឿងនេះគ្រប់ពេលដែល TWICE បញ្ចេញបទចម្រៀងថ្មីជានិច្ច៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Alcohol Free
Alcohol Free
Alcohol Free
Alcohol Free

ប្រភព Amazing KPOP

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T